អភិបាលខេត្ត​កោះកុង ចូលរួម​អបអរ​សារ​ទរ​បុណ្យ​រុក្ខទិវា​ដាំ​កូនឈើ​

0

ដោយ អួង វឹង

ខេត្តកោះកុង៖ ឯកឩត្តម ប៊ុនលើត អភិបាលនៃគណះបាលខេត្តកោះកុង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង250នាក់ បានចូលរួមអបអរសារទរក្នុង ពិធីដាំកូនឈើ នៅវត្តទេពនិមិត្តphoto_2016-07-05_21-24-12ស្ថិតនៅ ភូមិ03សង្កាត់ស្មាច់មានជ័យ ខេត្តកោះកុង ។ពិធីនេះប្រព្រឹត្តនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ឯកឩត្តម ប៊ុនលើត បានឲ្យដឹងនៅកម្មវិធីរុក្ខទិវាខាងលើថា ព្រៃឈើ មានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយក ឧស្ម័នកាបូនិចពីបរិយាកាស។ឯកឩត្តម អភិបាល ខេត្ត បានស្នើ ដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង ដើម្បីឲ្យចលនានេះអនុវត្តប្រកប ដោយប្រសិទ្ធិភាព និងសហការផ្សព្វផ្សាយកម្មវិធី យុទ្ធនាការ «ទេសចរម្នាក់ដាំដើមឈើមួយដើម» ឲ្យបានគ្រប់ច្រកល្ហក ព្រមទាំងកំណត់ទីតាំង ទិភាព សម្រាប់ការដាំដើមឈើ របស់ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ដែលបានមកទស្សនានៅក្នុងភូមិសាស្ត្រខេត្តកោះកុង៕photo_2016-07-05_21-23-42 photo_2016-07-05_21-24-26 photo_2016-07-05_21-24-31 photo_2016-07-05_21-24-35 photo_2016-07-05_21-23-48 photo_2016-07-05_21-23-54