ឈូក÷ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលស្រុកឈូក បានប្រារព្ធពិធី បុណ្យរុក្ខទិវា(០៩កក្កដា) ដាំកូនឈើបេងចំនួន ១០០ដើម នៅវិទ្យាល័យហ៊ុន សែន ឈូក ក្រោមអធិបតីភាពលោក វ៉ែន ស៊ីថា អភិបាល នៃគណៈអភិបាលស្រុក និងលោក កង គឹមលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត ដោយមានការចូលរួមសហការពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក មន្ត្រីរាជការជុំវិញស្រុក កងកម្លាំងទាំងបី មន្ត្រីរដ្ឋបាលព្រៃឈើលោកមេឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធ សរុបប្រមាណជាង ៥០០នាក់ ស្ថិតនៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដោយមានការឧប្ថម្ភកូនឈើពីខណ្ឌរដ្ឋព្រៃឈើខេត្តកំពត។