​រថយន្ត​ដឹកឈើ​ចូល​ក្រុង​បាន​លុង​គ្មាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ឡើយ​

0

 

ខេត្តរតនគីរី៖ ព្រៃសហគមន៍ ព្រមទាំងព្រៃបម្រុងទុករបស់រដ្ឋ ត្រូវបានគេព្រួយបារម្មណ៍ថានិងរលាយហិនហោច ខណៈពេលគេឃើញ រថយន្តស្តារិច កែច្នៃដឹកឈើសុក្រំ ស្ទើរតែរាងរាល់យប់ចូលក្រុងបានលុង ពុំមានសមត្តកិច្ចជំនាញ បង្ក្រាបនោះឡើយ ។
ជាក់ស្ដែងនៅព្រលប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នេះ រថយន្តម៉ាកស្តារិចកែច្នៃមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ២AC.៤០១២ ដឹកឈើសុក្រំពេញ ចេញពីភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគីរី ចូលក្រុងបានលុង ដោយរលូន ពុំមានសមត្ថកិច្ច ឬជំនាញមើលឃើញនោះទេ។ រថយន្តដឹកឈើសុក្រំនោះ ត្រូវបានគេស្គាល់ថា ជារថយន្តរបស់លោក ផែន ចាន់វិបុល ហៅឆើត ជាមន្តីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិតឺននោះថា ឈើសុក្រំនេះ ត្រូវបានលោកនគបាលខាងលើ ដាក់កម្លាំង និងម៉ាស៊ីនត្រង់ស៉ីទ័រ ចូលព្រៃបំរុងទុក និងព្រៃសហគមន៍ ភូមិតឺន ផែពុះ ច្រៀកចេញជាឈើប្រភេទក្ដារងឿ ហើយដឹកដោយរថយន្តកែច្នៃ (គោយន្ត) ចេញពីព្រៃ ចូលភូមិ ទើបលើកដាក់រថយន្តស្តារិចកែច្នៃ ដឹកបន្តចូលក្រុងបានលុង។
ជុំវិញករណីខាងលើនេះដែរ លោក ផែន វិបុល (ហៅ ឆើត) ថា រថយន្តដឹកឈើខាងលើ ពិតជារថយន្តរបស់លោកមែន គឺលោកដឹកយកទៅធ្វើផ្ទះនៅភូមិថ្មី ។photo_2016-08-05_10-41-50 photo_2016-08-05_10-41-54 photo_2016-08-05_10-41-46
បើទោះជាយ៉ាងណា មជ្ឈដ្ឋានទូទៅបានរិះគុណថា ការដឹកឈើ យកទៅធ្វើផ្ទះ របស់លោកមន្ត្រីប៉ូលីស អាចដឹកបានម៉ាសេរី មិនថាការកាប់ឈើបំផ្លាញឈើពីព្រៃហាមឃាត់យ៉ាងណានោះទេ ហើយមិនបាច់មានអាជ្ញាប័ណ្ណ ឬ មានច្បាប់ទំលាប់អ្វីនោះដែរ៕ ដោយ៖ យក្ខ ឡោម