កំពង់ធំ. កុមារត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការជួយ គាំទ្រ ជម្រុញឲ្យកុមារបានចូលរៀន ទាំងក្នុងសាលានិងក្រៅសាលា នៅតាមសហគមន៍ ដែលមានការចូលរួម ក្នុងសិក្ខា សា លា មានអង្គការជាច្រើន ក្នុងគោលបំណង់ចាប់ដៃគ្នារវាងអង្គការផ្សេងៗ ដើម្បីបង្រៀនបំប៉នដល់ កុមារទូទៅ កុមារ ក្រីក្រ និងជួយដល់កុមារដែលប្រឈមមុខនឹងការបាត់បង់កាសិក្សា ដែលត្រូវបានរៀបចំឡើងដោយ អង្គការ អេដដេ អាក់ស្យុង.និង អង្គការយុវតារាកម្ពុជា នៅព្រឹកថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលមាន ការចូលរួម នាយកសាលា ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងស្រុកស្ទោង ។
លោក ឆូយ កុសល់ អភិបាលរងស្រុកស្ទោង បានអគុណចំពោះអង្គការទាំង២ដែលបានអនុវត្តគម្រោងចំនួន ២ស្រុក គឺស្រុកកំពង់ស្វាយ និងស្រុកស្ទោង ចំនួន៩ ដោយឡែកនៅក្នុងស្ទោងចំនួន៤ ឃុំ គឺឃុំ ម្សាក្រង ឃុំប្រឡាយ ឃុំកំពង់ចិនជើង និងឃុំព្រះដំរី ដែលត្រូវបានចំណាយថវិការ ជិត៤ម៉ឺនដុល្លា ដែលបានចូលរួមចំណែកសំខាន់ផ្តោតលើការអភិវឌ្ឍន៍ វិស័យ អប់រំ ពិសេសបានជួយដល់កុមារក្រៅសាលាឲ្យទទួលបានសិទ្ឌិនិងឱកាសអប់រំប្រកបដោយប្រសិទ្ធិភាព ដូចជា កុមារ កំព្រា អានាថា. គ្មានទីពឹង កុមារលើសអាយុដែលមិនអាចចូលរៀនបានកុមារក្រីក្រ នៅតំបន់ដាច់ស្រយាល កុមារពិការ ដែលត្រូវគេបោះបង់ កុមារជនជាតិភាគតិចដែលមិនបានយកចិត្តទុកដាក់ និងកុមារចំណាក់ស្រុក បញ្ហាទាំងនេះ សុំ ឲ្យរួមគ្នាគិត រួមគ្នាធ្វើ សហការដើម្បីធ្វើការដោះស្រាយនិងទប់ស្កាត់ ។
លោក លុយ តិចឆេង នាយកស្តីទីអង្គការយុវតារាកម្ពុជា .បន្តជម្រុញលើទឹកចិត្តដល់កុមារឲ្យគាត់ បែរមកស្រឡាញ់ ការសិក្សារៀនសូត្រ ព្រមទាំងសិក្សាបន្តពីកុមារនៅក្នុងសហគមន៍ ដោយមាននិសិត្សចុះមកបង្រៀនដល់កុមារ ព្រមទាំងសុំកិច្ចសហការជាមួយអាជ្ញាធរ ។
លោក វន សំភាស់ នាយកកម្មវិធីអង្គការ អេដដេអាក់ស្យុង. ដោយឃើញថាកុមារនៅមានការខ្វះខាត ទើបអង្គការ មាន គោលបំណង់ជួយឲ្យកុមារមានការសិក្សាល្អ ឲ្យមានការខិតខំប្រឹងប្រែងរបស់កុមារ ដោយការផ្តល់ សម្ភារះសិក្សាឲ្យ បានគ្រប់គ្រាន់ដល់កុមារ ដែលជាក្តីសង្ឃឹមរបស់អង្គការ ឲ្យអោយសង្គមជាតិសំបូរទៅដោយធនធានមនុស្ស និងអ្នកមានចំណេះដឹង ដើម្បីអភិវឌ្ឍន៍សង្គមជាតិនៅថ្ងៃអនាគត់។
លោក អ៊ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ការសិក្សាគឺជាការ កាត់បន្ថយភាពអត់ ឃ្លាន កាត់ បន្ថយភាពក្រីក្រ និងរំដោះចេញផុតពីរណ្តៅអវិជ្ជា ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភណ៍ កត្តាធ្វើឲ្យកុមារ បោះបង់កាសិក្សា គឺបណ្តាលមកពីគ្រួសារ កត្តាជីវភាព និងកត្តាបិស្ថាន អាកាសធាតុ និងសុំឲ្យអង្គការ ជួយរកវិធីធ្វើ យ៉ាងណាដើម្បីឲ្យកុមារទៅដល់សាលារៀន ស្របពេលដែល ប្រទេសជាតិកំពុងតែរីកចម្រើន ហើយប្រទេស នៃការ សមារហកម្មអាស៊ាន កំពុងតែប្រគួតប្រជែងនូវវិស័យពាណិជ្ជកម្ម ហើយត្រូវការធនធានមនុស្ស ត្រូវការអ្នកចេះដឹង ដើម្បីបំរើជាតិមាតុភូមិ។
ដោយ ប៊ុន រដ្ឋា.