តាកែវ : បុរសជាឪពុកម្នាក់ត្រូវបានកូនបង្កើតខ្លួនឯងកាប់ចំកញ្ចឹងកចំនួនពីរកាំបិតខ្វែងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង កើតហេតុគួរឲ្យរន្ធត់។
ករណីឃាតកម្មទៅលើឪពុកខ្លួនឯងនេះបានកើតឡើកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ បើតាមសម្តីរបស់លោកមេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំចារបានឲ្យដឹងថា ជនសង្ស័យក្នុងករណីឃាតកម្មទៅលើឪពុកខ្លួនឯងនេះមានឈ្មោះ សេង ខេន អាយុ៣៥ឆ្នាំ ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះ សេង សាង អាយុ៧២ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំខាងលើ។ លោកមេប៉ុស្តិ៍បានបន្តទៀតថា ក្រោយពេលដែលទទួលបានព័ត៌មានអំពីករណីខាងលើនេះភ្លាម កម្លាំងរបស់លោកបានរាយការណ៏ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស់ដើម្បីចុះមកធ្វើការពិនិត្យនិងចាប់ខ្លួនជនសង្ស័យដើម្បីសួរនាំ។ ចំណែកប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុវិញបានឲ្យដឹងថា មុនពេលឃាតកម្មនេះកើតឡើងគឺមិនមានសម្លេងឈ្លោះគ្នាឬក៏ ប្រតាយប្រតប់នាំឲ្យផ្អើលអ្នកជិតខាងនោះទេ ស្រាប់តែឃើញបុរសជាឪពុកជនរងគ្រោះត្រូវបានស្លាប់ក្រោមផ្លែកាំបិតរបស់កូនគាត់ទៅវិញដោយមិនដឹងមូលហេតុ។ ប្រជាពលរដ្ឋដដែលលើកឡើងថា ប្រហែលជាអាចកូនរបស់គាត់គ្រប់គ្រងសតិអារម្មណ៍មិនបាន ពេលក្រោធខឹងនិងអ្វីមួយហើយមើលទៅ ព្រោះថាជនសង្ស័យជាកូនគាត់ជាមនុស្សមានជំងឺប្រចាំកាយចំនួន៤ឆ្នាំមកហើយ។ បច្ចុប្បន្នក្រោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស់បានពិនិត្យទៅលើករណីឃាត់កម្មខាងលើដល់កន្លែងកើតហេតុរូចមកត្រូវបានឃាត់និងនាំខ្លួនជនសង្ស័យជាកូនបង្កើតមកសាក់សួរបន្តនិងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបញ្ជូនឡើងតុលាការចាត់ការតាមនិតិវីធី ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគាល់ជួនក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕