បង្ហាញមុខ​ជន​ស​ង្ស​យ័​ចំនួន​៥​នាក់​ដែល​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ ​ពាក់​ព​ន្ធ័​ករណី​ចែកចាយ​ថ្នាំញៀន​កាលពី​ថ្ងៃទី​០៥ ខែកក្កដា ​ឆ្នាំ​២០១៦

0

ស្ទឹងត្រែង៖ នៅសៀលម៉ោង ១៤:៣០នាទីថ្ងៃទី០៦ ខែកក្កដា
ឆ្នាំ២០១៦នេះ អាវុធហត្ថខេត្តបានធ្វើការបង្ហាញមុខជនសង្ស័យ
ចំនួន៥នាក់ដែលឃាត់ខ្លួនពាក់ពន្ធ័ករណីចែកចាយថ្នាំញៀនphoto_2016-07-06_18-09-21កាលពីថ្ងៃទី ០៤ និងទី០៥ ខែកក្កដា ឆ្នាំ២០១៦អាវុធហត្ថបានអោយដឹងថា:ជនសង្ស័យខាងលើមានបក្ខពួកជាច្រើននាក់ ហើយការឃាត់ខ្លួនជនសង្ស័យទាំងអស់នេះ គឺអាវុធហត្ថបានប្រើវិធានញួសញុងអោយមានការលក់និងមានការទិញព្រមទាំងមានការឃ្លាំមើលពីសមត្ថកិច្ចនិងដោយមានការសម្របសម្រួលពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទើបអាចឃាត់ខ្លួនខណៈពេលជនសង្ស័យធ្វើសកម្មភាពតែម្តង។អាវុធហត្ថបញ្ជាក់បន្ថែមថា:ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះដែលជំហ៊ានដំបូងអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានចំនួន២នាក់:ត្រង់ចំណុចផ្លូវបំបែកចូលផ្ទះសំណាក់យីហោ(សុផល)
ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។បន្ទាប់មកដោយយោងតាមការសាកសួរចម្លើយជនសង្ស័យទាំង២នាក់នោះរួចមក ជនសង្ស័យក៍បាននិយាយថាពួកគេមានបក្ខពួក៣នាក់ទៀត។ក្រោយពីធ្វើការសាកសួររួចមកអាវុធហត្ថក៍បានរៀបចំកម្លាំងតាមរកនឹងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទៀតនៅចំណុចជិត
សណ្ឋាគារសេកុងស្តារ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។អាវុធហត្ថបន្តថា:ជនសង្ស័យឃាត់ខ្លួនបានសរុបទាំងអស់មានចំនួន៥នាក់ក្នុងនោះមានឈ្មោះ:ទី១.ឈ្មោះ ខុម សាមាន ហៅ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងសិប្បិកម្ម រស់នៅភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ទី២.ឈ្មោះ ហៀង សុខមាន ហៅ វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅគីឡូ៣ ភូមិរាជានុកូលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ទី៣.ឈ្មោះ នូច ណុក ភេទប្រុស អាយុ២២ ជាតិខ្មែរ មុខរបរបុក្ខលិក ហត្ថាកសិករ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ទី៤.ឈ្មោះ ផន ពេជ្រភារុណ ភេទប្រុស អាយុ២១ ជាតិខ្មែរ មុខរបរកម្មក រស់នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ទី៥.ឈ្មោះ ហម ចាន់សុភក្ត្រា័ ភេទប្រុស អាយុ១៤ជាតិខ្មែរ មុខរបរជាសិស្ស រស់នៅគីឡូ២ ភូមិរាជានុកូល ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។អាវុធហត្ថបញ្ជាក់ថា:ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើអាវុធហត្ថបានដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន ពណ៌សរ ថ្លា (ម៉ា ទឹកកក)ចំនួន៩កញ្ចប់តូច
ព្រមទាំងម៉ូតូពីរគ្រឿងម៉ាកស៊ុយស៊ាគីស្មាស រីវ៉ូ ពណ៌ក្រហមមួយគ្រឿង និង ម៉ាកហុងដា វេវ អាលហ្វា ទឹកប្រាក់ មួយគ្រឿងទូរសព្ទ័ដៃ៦គ្រឿង លុយខ្មែរ៤០ម៉ឺនរៀលផងដែរ។បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់រួមទាំងវត្ងុតាងត្រូវបានអាវុធហត្ថនាំខ្លួនយកសាកសួរបន្ថែមនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រមទាំងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី ៕photo_2016-07-06_18-09-13 photo_2016-07-06_18-09-28 photo_2016-07-06_18-09-04