ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លងទន្លេ​កូន​ដំបូង​លើ​រទេះគោ​

0

ដោយ៖ យក្ខ ឡោម

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៦ ស្ត្រីម្នាក់ពិការជើងម្ខាង ផ្ទៃពោះគ្រប់ខែឆ្លងទន្លេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនជួបការលំបាកក្នុងការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ បានប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយអាសារដឹកបញ្ជូនតាមរទេះphoto_2016-07-06_18-21-09គោមកកាន់មណ្ឌលសុខភាព ជាចៃដន្យមកដល់ពាក់កណ្តាលផ្លូវសំរាលកូននៅលើរទេះគោនោះតែម្តងសំណាងល្អពុំមានគ្រោះថ្នាក់ដល់អាយុជីវិតទាំងម្តាយនឹងទារក ។
តាមប្រភពពីលោកហ៉ិង ផាន់សុគន្ធាប្រធានមន្ទីពេទ្យបង្អែកខេត្តបានឲ្យដឹងថា ស្ត្រីដែលសំរាលកូនត្តូវបានស្គាល់ឈ្មោះ អៀ ផន អាយុ២១ឆ្នាំ មានទីលំនៅភូមិ អ៊ុលកាទុង ឃុំប៉ាតាងស្រុកលំផាត់ ខេត្តរតនគិរី ។មុខរបរធ្វើចំការប្រភពបានបន្តទៀតថា ស្ត្រីសំរាលកូនម្នាក់នេះឆ្លងទន្លេកូនដំបូងប្រុសពុំស្គាល់ឈ្មោះប្តី ខណះដែលឈឺពោះស្របពេលមេឃស្រទុំរកភ្លៀងហើយអ្នកភូមិក៍បានទំនាក់ទំនងមកកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់ហើយរថយន្តសង្គ្រោះក៍បានជួបគ្នាពាក់កណ្តាលផ្លូវស្ត្រីរូបនោះក៍បានសំរាលកូនភ្លាមៗផងដែរ ។
ក្រុមគ្រូពេទ្យបានជួយអន្តរាគមន៍ដឹកបញ្ជូនបន្តមកកាន់មន្ទីពេទ្យបង្អែកខេត្ត៕photo_2016-07-06_18-20-59