​ស្ត្រី​ខ្មែរ​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជាមួយ​ ប្រុស​ស្នេហ៍​នៅ​ខេត្ត​ត្រាត​

0

បាត់ដំបងៈ ជនសង្ស័យចំនួនពីរនាក់ ដែលជាគូស្នេហ៍នឹងគ្នា ដោយគ្រាន់តែស្ត្រីនោះ
គឺជាជនជាតិខ្មែរ ត្រូវបានក្រុមតម្រួតថៃដេញតាមប្រមាញ់រហូតឃាត់ខ្លួនបាន ខណៈដែល
ជនសង្ស័យខាងលើបានបើកបររថយន្តព្យាយាមរត់គេចរហូតធ្លាក់ទៅក្នុងប្រឡាយ
ព្រមទាំងបានដកហូតនូវគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន១០០០ គ្រាប់ផងដែរ ។យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃ បានបញ្ជាក់ថា ប្រមាណជា២ខែមកហើយ
ដែលក្រុមតម្រួតនៅស្រុក ខៅស្មិង ខេត្តត្រាត ប្រទេសថៃ បានដាក់កំលាំងព្យាយាម
តាមប្រមាញ់ជនសង្ស័យម្នាក់ឈ្មោះ អៈឌីសន ឆៃរ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ ដែលគេ
តែប្រើប្រាស់រថយន្តម៉ាកហុងដា ពាក់ស្លាកលេខ បាងកក ៨៥៣៤ រស់នៅក្នុងខេត្តត្រាត
ហើយតែងតែបើកបរទៅមករវាងខេត្តត្រាត និងខេត្តច័ន្ទបុរី ជាមួយនឹងស្រីស្នេហ៍របស់គេ
ម្នាក់ដែលជាជនជាតិខ្មែរ ដោយសារតែគេទាំងពីរនាក់នេះគឺជាមុខសញ្ញាជួញដូរគ្រឿងញៀន
ដ៏ធំមួយប្រចាំខេត្តត្រាត ។

របាយការណ៍បានបន្តថា លុះនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៥ និង៣០
នាទីល្ងាច ប្រភពសំងាត់បានផ្តល់ព័ត៌មានមកថា មុខសញ្ញាបានបង្ហាញខ្លួនហើយ
ដែលគេកំពុងធ្វើដំណើរតាមផ្លូវសាយសែនទុង ។ ភ្លាមៗនោះដែរ បន្ទាប់ពីទទួលបាននូវ
ព័ត៌មាននេះភ្លាម ក្រុមតម្រួតប្រចាំស្រុកខៅស្មិង ចំនួន១០នាក់ បានប្រើប្រាស់រថយន្ត
ចំនួន៣គ្រឿង ដើម្បីដេញតាមប្រមាញ់រថយន្តរបស់ជនសង្ស័យ ។

ខណៈដែលពើបប្រទះនឹងមុខសញ្ញាហើយនោះ សមត្ថកិច្ចបានចេញរថយន្តតាមដោយបាន
បញ្ជាអោយជនសង្ស័យបញ្ឈប់យាន ប៉ុន្តែបែរជាគេបានព្យាយាមបើកគេចពីកំលាំង
សមត្ថកិច្ចតាមបណ្តោយផ្លូវសាយសែនទុង រហូតដល់ផ្លូវបាងក្រាក់ដាន ដោយសារតែ
ល្បឿនលឿន គឺនៅពេលដែលជនសង្ស័យខំប្រឹងបួងចង្កូតទៅរកផ្លូវ បរក្លាង ក៏បាន
ជ្រុលចង្កូតធ្លាក់ចេញពីផ្លូវចូលទៅក្នុងប្រឡាយតែម្តង ។

នៅពេលនោះដែរ គេសង្គេតឃើញជនសង្ស័យបានបើកទ្វាររថយន្តដោយនៅដៃមានកាន់
ស្រោមជើងព៌ណខ្មៅមួយគូផង ដើម្បីព្យាយាមរត់គេចពីក្រុមតម្រួត ប៉ុន្តែទោះបីជា
យ៉ាងណាក៏ដោយក៏គេមិនអាចគេចផុតពីសមត្ថកិច្ចបានដែរ គឺត្រូវបានចាប់ខ្លួនព្រមទាំង
ស្រីស្នេហ៍ដែលជាជនជាតិខ្មែរម្នាក់ផង ។

ក្រោយពេលត្រួតពិនិត្យនៅក្នុងស្រោមជើងនោះ មានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៥កញ្ចប់
ដែលគេរុំដោយស្កុតព៌ណខ្មៅ គឺជាក់ស្តែងថ្នាំញៀនសរុបចំនួន ១០០០គ្រាប់ ព្រមទាំងបាន
សារភាពថា គឺគេបានរកសុីជួញដូរគ្រឿងញៀននេះប្រមាណជាងមួយឆ្នាំមកហើយ ដោយ
ធ្វើដំណើរពីរនាក់នារីខ្មែរដែលខ្លួនស្រឡាញ់ យកទៅលក់នៅខេត្តច័ន្ទបុរី ដើម្បីយកប្រាក់
កំរៃទៅធ្វើចំការដាំដើមមៀននៅខេត្តច័ន្ទបុរី ។

បន្ទាប់ពីបានស្រាវជ្រាវរបស់សមត្ថកិច្ចរួចមក គឺជនសង្ស័យខាងលើនេះ ធ្លាប់មានដិកា
តាមចាប់ខ្លួនចំនួនពីរករណីផងដែរ ដោយករណីទី១ គឺពាក់ព័ន្ធនឹងការបើកបរបុកមនុស្សស្លាប់ និងករណីទី២ គឺការជួញដូរគ្រឿងញៀនចំនួន៩០គ្រាប់ ដែលបាននាំចេញកាលពី
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងស្ត្រីខ្មែរ
ត្រូវបានក្រុមតម្រួតថៃបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីសាកសួរបន្ត ៕ image2 image3 image1