​ពលរដ្ឋ​រស់​លើ​ខ្នងភ្នំ​គូ​លេន​ជាង​៣០០​គ្រួសារ​ជំទាស់​នឹង​អាជ្ញាធរ​ដែលមាន​គម្រោង​ជម្លៀស​ចេញពី​លំនៅដ្ឋាន​

0

សៀមរាប៖ពលរដ្ឋប្រមាណជាង៣០០គ្រួសារដែលអាជ្ញាធរមានគម្រោងជម្លៀសចេញពីតំបន់ទេសចរណ៍ភ្នំគូលេនបានធ្វើការជំទាស់ដោយព្រមចាកចេញពីភូមិដោយអះអាងថាការផ្លាស់ប្ដូរទីលំនៅថ្មីនោះគឺអាចប៉ះពាល់ដល់ជីវភាពនិងបាត់បង់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់។

ក្រុមអ្នកភូមិនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើប្រាប់ថា៖ពួកគាត់ទាំងអស់មិនព្រមចេញភូមិតាមគម្រោងអាជ្ញាធរនោះឡើយបើទោះបីជាមានសំណងឬផ្ដល់ដីសង្គមកិច្ចក៏ដោយ ដោយអះអាងថា ការតាំងទីលំនៅថ្មីនោះធ្វើឲ្យបាត់បង់មុខរបរនិងប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់ខណៈដែលលំនៅឋានអ្នកភូមិមានតម្លៃរាប់ពាន់ម៉ឺនដុល្លារ។អ្នកភូមិបានបន្ដទៀតថាការរស់នៅរបស់ពួកគេមិនប៉ះពាល់ដល់បរិស្ថាន និងការកាប់បំផ្លាញព្រៃឈើ ដូចការលើកឡើងរបស់អាជ្ញាធរឡើយ។មេឃុំខ្នងភ្នំលោក ឈឿម តាំង ធ្លាប់មាន
ប្រសាសន៍ថាលោកទទួលបានសេចក្ដីសម្រេចពីសាលាខេត្ដឲ្យស្រង់ឈ្មោះពលរដ្ឋដែលជាគ្រួសារកងទ័ព៌និងសំណង់អានាធិបតេយ្យដែលទើបកើតថ្មីៗ។លោកបន្ថែមថាពលរដ្ឋមួយចំនួនរស់នៅលើភ្នំគូលេនធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រភ្នំគូលេននោះ។
ប្រធានមន្ទីរបរិស្ថានលោក ភួង លីណា មានប្រសាសន៍ថាពលរដ្ឋដែលត្រូវចាកចេញពីភូមិព្រះអង្គធំមានប្រមាណជាង៣០០គ្រួសារដែលជាគ្រួសារកងទ័ពនិងពលរដ្ឋដែលបានតាំងទីលំនៅថ្មីៗប៉ុន្ដែលោកថាចំណែកសំណង់លក់ដូរផ្សេងៗអាជ្ញាធរនឹងរៀបចំឲ្យមានសណ្ដាប់ធម្មតាឡើងវិញដែលលោកថាទីតាំងថ្មីស្ថិតនៅមិនឆ្ងាយពីទីតាំងចាស់។លោកបន្តថា៖ការដែលអាជ្ញាធរធ្វើបែបនេះគឺដើម្បីរៀបចំថែរក្សាបរិស្ថាននៅតំបន់ទេសចរណ៍ប្រសាស្ដ្រដែលនឹងគ្រោងដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក។
ទាក់ទិនករណីនេះដែរអ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្ដសៀមរាបលោក នូ ពុទ្ធិមានប្រសាសន៍ថា ការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋដើម្បីអភិវឌ្ឍន៍នៅតំបន់ណាមួយត្រូវមានការយល់ព្រមឬស្ម័គ្រចិត្ដពីពួកគាត់ហើយលោកថាមិនត្រូវយកពួកគេទៅបោះចោលនោះទេ។លោកបន្តថា៖ត្រូវមានទីតាំងច្បាស់លាស់ ផ្ដល់សំណងសមរម្យដល់ពួកគេ ។លោកបន្ដថាការរៀបចំត្រូវឲ្យមានតម្លាភាពដែលលោកថាទីកន្លែងថ្មីនោះមានរចនាសម្ព័ន្ធត្រឹមត្រូវមានសាលារៀនមណ្ឌលសុខភាពដែលពួកគាត់អាចទទួលយកបាន។
ទោះជាយ៉ាងណា គេសង្កេតឃើញថានៅតំបន់ភ្នំគូលេនបច្ចុប្បន្ននេះត្រូវបានក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលស្ទើក្លាយជាវាលរហោឋាន។ហើយករណីនេះគេសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធទើបពួកគេអាចបំផ្លាញបានយ៉ាងដូច្នេះដោយម្នាក់ៗឆ្លើយដាក់គ្នាយករួចខ្លួន។ការកាប់បំផ្លាញព្រៃឈើនៅតំបន់គូលេននេះគឺកើតមានជាច្រើនឆ្នាំមកហើយគ្មានអ្នកទទួលខុសត្រូវដោយមើលឃើញតែផលប្រយោជន៍៕FB_IMG_1467782489943 FB_IMG_1467782436636 FB_IMG_1467782439631 FB_IMG_1467782461013