នគរបាល​សេដ្ឋកិច្ច​ខេត្ត​​បិទ​ទីតាំង​ផលិត​មី​លឿង​និង​លត គ្មាន​ច្បាប់ បណ្តោះអាសន្ន​

0

ដោយ ខេង ឧត្តម

សៀមរាប៖កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានសហការ ជាមួយមន្ត្រីឧស្សាហ៍កម្មនិងសិប្បកម្មខេត្ត ដឹកនាំដោយលោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបករណី ផលិតសរសៃមីនិងលត13590373_289862688032044_88765043762675428_n គ្មាន ច្បាប់ការអនុញ្ញាតិនិងគ្មានអនាម័យ មួយកន្លែងនៅកណ្តាលក្រុងសៀមរាប រួចនាំម្ចាស់ទីតាំងទៅធ្វើការផាកពិន័យ និងឱ្យធ្វើកិច្ចសន្យា បញ្ឈប់ជាបណ្តោះអាសន្នផង។
ហេតុការចុះបង្ក្រាបទីតាំង ផលិតសរសៃមីនិងលត គ្មានច្បាប់នេះវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប ។
លោក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់ ថា មុនឈានដល់ធ្វើការបិទទីតាំងផលិតសរសៃមីលឿងនិងលត គ្មានច្បាប់និងគ្មានអនាម័យនេះ គឺធ្វើឡើង បន្ទាប់ពីមានព័ត៌មានសម្ងាត់ ទើបលោកបានបញ្ជាឱ្យកម្លាំងជំនាញរបស់លោកចុះសហការជាមួយ មន្ត្រីឧស្សាហ៍កម្មនិងសិប្បកម្មខេត្ត។
លោកបន្តថា បន្ទាប់ពីបានចុះត្រួតពិនិត្យនិងធ្វើការឆែកឆេរទីតាំង ផលិតសរសៃមីនិងលត រួចមក បានបញ្ជាក់ឱ្យឃើញថា ទីតាំងនោះពិតជាគ្មានការអនុញ្ញាតិច្បាប់ ព្រមទាំងគ្មានអនាម័យ ពិតប្រាកដមែន។លោក បានបញ្ជាក់ថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ភាវ ករុណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ហើយការផលិតសរសៃមីលឿង និងលតឆា ខាងលើពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ដែលអាចបង្កឱ្យអ្នកដែលជាវយកទៅទទួលទានមានបញ្ហាដល់ សុខមាភាពឫមានបញ្ហាផ្សេងៗទៀតផងដែរ។ដូច្នេះ ទើបកម្លាំងសមត្ថកិច្ចនគរបាលយើងបានធ្វើការសហការណ៍ជាមួយ និងកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បង្ក្រាប និងសម្រេច បិទទីតាំងនេះជាបណ្ដោះអាសន្ន ទៅតាម(ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម)។
លោកបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តយកទៅធ្វើការសាកសួរស្រាវជ្រាវនិងអនុវត្តទៅតាមនីតិវិធីច្បាប់បន្ត៕13625024_1740024729603685_4771791_n 13624458_1740024722937019_1258238008_n 13606954_289862594698720_4694968037706470057_n 13592833_289862678032045_873203406800099136_n