ភ្នាក់ងារ​ព័ត៌មាន​កម្មវិធី​ANN នៃ​ទូរទស្សន៍​អប្សរា នៅ​ខេត្តមណ្ឌលគិរី កំពុង​ទទួល​ការគំរាមកំហែង​ពី​មន្ត្រីនគរបាល​ស្រុក​កែវ​សីមា រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​

0

ភ្នំពេញ៖ ភ្នាក់ងារព័ត៌មានកម្មវិធីANN នៃទូរទស្សន៍អប្សរា ប្រចាំនៅខេត្តមណ្ឌលគិរី កំពុងទទួលការគំរាមកំហែង ពីសំណាក់មន្ត្រីនគរបាលស្រុកកែវសីមា បន្ទាប់ពីសមត្ថកិច្ចចូលចាប់ឈើប្រណីតខុសច្បាប់ក្នុងគេហដ្ឋានរបស់មន្ត្រីនគរបាលរូបនោះ។photo_2016-07-07_12-17-01សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរលំនៅដ្ឋានមួយកន្លែង មានម្ចាស់ឈ្មោះ សួស វ៉ូរ៉ា ហៅយ៉ាំង ជាមន្ទ្រីប៉ូលីស នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងជាមេឈ្មួញឈើដុះស្លែ មួយរូបផងដែរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រ១៣៥ ភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
សូមបញ្ជាក់ផងដែរថា មុនការឆែកឆេរ ភ្នាក់ងារមួយរូបឈ្មោះលោកឌឹម សឿនកម្មវិធីANN នៃទូរទស្សន៍អប្សរា ត្រូវបក្សពួកឈ្មួញឈើមានគ្នា ៧នាក់ក្របួចកអាវ ពេលដែលកំពុងថតរូបពួកឈ្មួញវៀតណាមកំពុងថ្លឹងឈើប្រណីតក្នុងលំនៅដ្ឋានខាងលើ ហើយបានដកយកទូរស័ព្ទលុបរូបភាពចោលគ្មានសល់ ។
ក្រោយមកលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងមេព្រៃ និងមន្ត្រីប៉េអឹមចុះអន្តរាគមន៍ និងបានឆែកឆេរលំនៅដ្ឋានមន្ត្រីនគរបាលខាងលើ ដោយរកឃើញឈើប្រណីត នៅផ្ទះលោក សួស វ៉ូរ៉ា ហៅយ៉ាំង មានចំនួន១១០កំណាត់ប្រភេទឈើប្រណីត ហើយ យកវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលប្រៃឈើកែវសីមា។
ចំណែក ម្ចាស់ឈើជាមន្ត្រីនគរបាលនោះ មិនត្រូវបានកម្លាំងចម្រុះធ្វើការឃាត់ខ្លួននោះទេ ផ្ទុយទៅវិញ មន្ត្រីនគរបាលខាងលើនៅតែបន្តមានសេរីភាព ទោះបីជាលំនៅដ្ឋានរបស់មន្ត្រីនគរបាលរូបនោះ ត្រូវបានឆែកឆេរចំនួន២ដងក៏ដោយ ហើយថែមទាំងគំរាមកំហែង ដល់សុវត្ថិភាពលោកឌឹម សឿន ថែមទៀតផង។ជាមួយនឹងក្តីបារម្ភពីសុវត្ថិភាពនេះ លោក ឌឹម សឿន បានដាក់ពាក្យបណ្តឹងចូលអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីប្តឹងមន្ត្រីនគរបាលស្រុកកែវសីមាឈ្មោះ សួស វ៉ូរ៉ា ហៅយ៉ាំង និងបក្ខពួកពីបទ គំរាមកំហែង ។ជាមួយគ្នានដែរ លោក ដឹម សឿន ក៏បានអំពាវនាវសុំឲ្យសមត្ថកិច្ច ជាពិសេសលោកស្នងការខេត្តមណ្ឌលគិរី ជួយការពារសុវត្ថិភាពដល់រូបលោកផង៕ photo_2016-07-07_12-17-04