ដោយ: ឃិន គន្ធា
បន្ទាយមានជ័យ:ផ្លូវអតីតះបារ៉ែតដែលគេសាងឡើងដើម្បីការភូមិសាស្ត្រទីប្រជំជនសិរីសោភ័ណក្នុងសម័យសង្គ្រាមស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណត្រូវបានផ្ដើមចាក់បេតុងហើយកាលពីល្ងាចថ្ងៃទី៦កក្ដដា២០១៦នេះ។ផ្លូវនេះផ្ដួចផ្ដើមក៍សាងដោយលោក លី សារីអភិបាលរងខេត្តបន្ទាយមានជ័យនិងចំណាយទន់ដោយលោក ហួត គង់ និងក្រុមការងារចុះជួយក្រុងសិរីសោភ័ណដែលមានបណ្ដោយ២០៥ម៉ែត្រ ទទឺង១០ម៉ែត្រ កំពស់១តឹក លើផ្ទៃបាតដែលបានពង្រាប ស្របតាមបទដ្ឋានបច្ចេកទេសរបស់ជំនាញជាការកសាងជំហ៊ានដំបូង។
លោកលី សារី ប្រាប់ថា: ផ្លូវ១ខ្សែនេះតភ្ជាប់ពីភូមិគាប ភូមិរោងម៉ាស៊ីន ភ្ជាប់ទៅផ្លូងជាតិលេខ៥អាចសម្រួលមធ្យោបាយធ្វើដំណើរ ជូនបងប្អូនដឹកកសិផល លក់ដូរនិងផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សក្ុងការធ្វើដំណើរទៅសាលារៀន។
លោកថា: ដោយបានការអនុញ្ញាតពី ឯកឧត្ដម សនបវរ អភិបាលខេត្តបន្ទាយមានជ័យ ទើបត្រូវបានក៍សាងជំហ៊ានដំបូងគេលើអតះជ្លូវប៉ារែត ដែលជាកំផែងការពារទីប្រជំជនសិរីសោភ័ំណក្នុងសម័យសង្គ្រាម ហើយសង្ឃឹមនិងជឿងជាក់ថាយើងនិងទទួលបានផ្លូវបេតុង ផ្លូវកៅស៊ូជាច្រើនទៀតសម្រាប់ជូនពលរដ្ឋប្រើប្រាស់ក្នុងក្រុងនេះ។
ក្នុងល្ងាចថ្ងៃដែលនេះដែរ លោកលី សារី អញ្ជើញចូលរួមសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារម៉ាផ្ជិតដារូសាឡាមនិងចូលរួមពិសាអាហារក្រោយពេលស្រាយបួសរបស់ឥស្លាមសាសនិក ព្រមទាំងដាំដើមឈើជាច្រើនដើមសងខាងផ្លូវថ្មី ក្រាលគ្រួសក្រហម១មួយខ្សែរទៀតមានប្រវែង១០០០ម៉ែត្រ នៅភូមិ១ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ៕