វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានលុបចោលការធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសថៃ ដោយសារការណ៍ដែលមន្ត្រីយោធាកំពូលបានធ្វើរដ្ឋប្រហារយោធា ហើយបន្តក្តោបក្តាប់អំណាចរបស់ប្រទេសនេះ។ នេះជាជំហានមួយដែលបានប្រកាសដោយក្រសួងការបរទេស និងការពារជាតិអាមេរិក កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញពីសេចក្ដីជំទាស់ មិនយល់ស្របរបស់ ទីក្រុងវ៉ាស៊ីនតោន សម្រាប់ព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅក្នុងប្រទេសថៃ ដែលប្រមុខកងទ័ពបានរឹបអូសឬប្លន់យកអំណាច ការត្រួតពិនិត្យ ចាត់ចែងរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ ពីរថ្ងៃ បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹក។
មន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានលុបចោលសមយុទ្ធប្រចាំឆ្នាំជាមួយប្រទេសថៃ ដែលជាផ្នែកមួយរបស់ស៊េរីនៃព្រឹត្តិការណ៍សហប្រតិបត្តិការគ្នា រវាង កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកក្នុងតំបន់ ចំនួនប្រាំបី ដើម្បីជួយឱ្យពួកគេ ធ្វើការរួមគ្នាមួយ។ សេចក្តីថ្លែងការណ៍ក៏បាននិយាយថា ខ្លួនបានលុបចោលដំណើរទស្សនកិច្ចរបស់ កងនាវាសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក លោកឧត្តមនាវីអាមេរិកហារី ហារីស ( US Pacific Fleet Commander Admiral Harry Harris)ទៅប្រទេសថៃ និងលុបចោលការអញ្ជើញមួយ ដើម្បីទៅទស្សនាបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ នៅខែក្រោយនេះផងដែរ។
មន្ទីរបញ្ចកោណបាននិយាយថា : «វានឹងបន្តពិនិត្យឡើងវិញនូវការភ្ជាប់បន្ថែមជាចាំបាច់ រហូតដល់ពេលវេលាសមស្រប តែសមយុទ្ធ " ពស់មាស " រួមគ្នានិងចម្រុះជាតិសាសន៍រវាងថៃ និងសហរដ្ឋអាមេរិក ប្រចាំឆ្នាំប្រារព្ធឡើងជាធម្មតា នៅក្នុងខែមករា ឬ ខែកុម្ភៈ។ ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃសៅរ៍ , គេឃើញមានការផ្ទុះឡើងរវាងក្រុមអ្នកតវ៉ាប្រឆាំងនឹង រដ្ឋប្រហារ និងមន្ត្រីប៉ូលិស នៅតាមដងផ្លូវនៃក្រុងបាងកក។
ក្រុមអ្នកតវ៉ាប្រមាណជា 500 នាក់ដង្ហែគ្នាទោះបីជាមានការហាមប្រាមដោយពួកយោធា កំពុងកាន់អំណាចរបស់ប្រទេសថៃ នៅលើការជួបជុំដ៏ធំក៏ដោយ។ ក្រុមអ្នកតវ៉ាបានប្រឈមមុខនិងប៉ះទង្គិចជាមួយទាហាន និងប៉ូលិស ដែលត្រូវបានតម្រង់ជួរ ឡើងប្រដាប់ដោយខែលកុបកម្មនៅលើផ្លូវ ដែលនាំទៅដល់វិមានជ័យជំនះរបស់ទីក្រុង តែ មួយចំនួនត្រូវបានវាយបំបែកចេញ មុនពេលភាគច្រើននៃក្រុមអ្នកតវ៉ាបានបំបែកគ្នា។
មេដឹកនាំរដ្ឋប្រហារ របស់ប្រទេសថៃប្រយុធ ចាន់អូចា កាលពីថ្ងៃសៅរ៍ បានប្រកាសរំលាយ ព្រឹទ្ធសភារបស់ប្រទេសនេះ និងបណ្តេញស្នងការនគរបាលជាតិផងដែរ ហើយឲ្យយោធាក្តោបក្តាប់អំណាចប្រតិបត្តិទាំងអស់នៅក្នុងប្រទេសដ៏ចលាចលមួយនេះ៕