ប្រជាពលរដ្ឋ​៥​ភូមិ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​តវ៉ា​ជម្លោះដីធ្លី​នៅ​ទីធ្លា​សួនច្បារ​មុខ​សាលាខេត្ត​

0

ឧត្តរមានជ័យ៖ នៅវេលាម៉ោង៩និង២០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសួនច្បារខាងមុខសាលាខេត្តឧត្តរមានជ័យ ស្ថិតនៅក្នុងភូមិរដ្ឋបាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋមកពីភូមិចំនួន៥ ក្នុងសង្កាត់កូនក្រៀល មានភូមិ៖ត្រពាំងវែង,ភូមិបុស្ស,តាមាន,អូរបាត់មាន់និងភូមិខ្ទុំ សរុបចំនួន១០៥នាក់ ស្មើរនឹង១០៥គ្រួសារ អ្នកដឹកនាំ លោក ហួយ ឆួយ (អតីតមេភូមិបុស្ស)ដើម្បីមកតវ៉ាជម្លោះដីធ្លីចំនួន១០៧០ហិចតានិងដីឡូ៤០គុណ៦០ម៉ែត្រចំនួន២១៤គ្រួសារ កាលពីឆ្នាំ២០០៨។សមាសភាពចូលរួមដោះស្រាយមាន៖ ១-ឯកឧត្តម សុី ប្រាសិទ្ធ អភិបាលរងខេត្ត-២ លោក អ៊ុន សុភ័ក្រ អភិបាលក្រុង-៣ លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ -៤ លោក វរសេនីយ៍ឯក ឡឹក សុខា ។ការដោះស្រាយបញ្ចប់នៅវេលាម៉ោង០៩និង៥០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ហើយប្រជាពលរដ្ឋបាននាំគ្នាត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕IMG_3724 IMG_3722