បន្ទាយមានជ័យះពីនាក់ប្តីប្រពន្ធរស់នៅតំបន់ឆ្ងាយពីទីប្រជុំជន (តំបន់1)ភូមិចក់ពួកឃុំស្លកក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យកាលពីព្រឹកម៉ោង8ថ្ងៃទី7/7/2016 បានសម្រាលកូននៅលើដីក្នុងខ្ទមដល់កំសតត្រូវបានកម្លាំងនគរបាលការពារព្រំដែនប៉ុស្ថ៏ថ្នល់បំបែកបានយកគោយន្តដឹកទៅសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់។
តាមការអោយដឹងពីនគរបាលការពារព្រំដែនគោ៩១១ប្រចាំប៉ុស្ថ៏ថ្នល់បបែកបានអោយដឹងថាដោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋដែលសម្រាលកូនដោយគ្មានពេទ្យលោកមេបញ្ជាការវរបានចាត់អោយនគរបាលប៉ុសិ៍្តថ្នល់បំបែកដែលនៅជិតនោះយកគោយន្តកន្ត្រៃយ៍ដឹកកាត់ភក់ក្នុងដ្ថានភាពផ្លូវលំបាក់ទៅកាន់មន្ទីរពេទ្យអូរបីជាន់ហើយបានជួយឧបត្ថមអង្ករ50kgប្រាក់200000រៀល។
ស្ត្រីដែលប្រសូត្រកូនលេីដីផ្ទាល់មានឈ្មោះអូនសល់អយុ37ឆ្នាំមានកូន4ទាំងកូនប្រុសដែលបានកើតនេះតែម្តង់មានប្ដីឈ្មោះតាប់វិនអាយុ39ឆ្នាំរស់នៅតែពីរនាក់ប្ដីប្រពន្ធមានជីវភាពក្រីក្រករស់ក្នុងខ្ទមដ៍កំសតដែលជាតំបន់ព្រៃនិងជាភូមិទើបបង្កើតថ្មី។
បច្ចុប្បន្នស្ត្រីខាងលើកំពុងតែសម្រាកនៅក្នុងមណ្ឌលសុខភាពអូរបីជាន់ក្រោយពីស្រាល់កូនរួច៕