​មន្ទី​ុ​រ​អបរំ​និង​អង្គការ​ទស្សន​:​ពិភពលោក​រៀបចំ​ប្រឡងប្រណាំង​អំ​ណាន​ថ្នាក់​ខេត្ត​សិស្ស​ថ្នាក់​ទី​៣​និង​៦

0

បន្ទាយមានជ័យ:មន្ទិីរអបរំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងដៃគូអភិវឌ្ឍន៍គឺអង្គការទស្សន:ពិភពលោក(WorldVision,Cambodia)រៀបចំប្រឡងប្រណាំងអំណានថ្នាក់ខេត្តសិស្សថ្នាក់ទី៣និង៦សម្រាប់ស្រុកគោលដៅចំនួន៥ ដែលអង្គការនេះប្រតិបត្តុិ។
លោកឈើយ ចាន់ណាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនិយាយក្នុងពិធីថ្ងៃទី៧កក្កដាថា:កម្ពុជាមានទិវាអំណានជាតិនិងការប្រឡងប្រណាំងអំណានក្នុងបំណងបណ្តុះទម្លាប់អាន ជម្រុញវប្បធម៍អាន លើកកម្ពស់សមត្ថភាពអាននិងការតែងនិពន្ធរួមចំណែកការពារនិងពង្រឹងវប្បធម៍ខ្មែរ។
លោកឈើយ ចាន់ណានិយាយបន្តថា:ក្នុងខេត្តនេះ ការពង្រឹងភាសាខ្មែរ”អាន-សរសេរ” នៅកម្រិតបឋមសិក្សាក៏មានការជួយគាំទ្រទាំងបច្ចេកទេស សម្ភារ: និងថវិកាពីអង្គការទស្សន:ពិភពលោក ,អង្គការរូមធូវីត,អង្គការសាម៉ារីតាន់ភឺសនិងអង្គការសន្តិស្ម័គ្រចិត្តជប៉ុន។
អ្នកគ្របគ្រងកម្មវិធីនៃតំណាងអង្គការទស្សន:ពិភពលោកកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យនិយាយថា:អង្គការមានស្រុកគោលដៅ៥ដែលគាំពារវិស័យអប់រំគឺស្រុកស្វាយចេក ថ្មពួក ភ្នំស្រុក ព្រះនេត្រព្រះ ស្វាយចេក មង្គលបូរី។ក្នុងនោះ បានជួយផ្តោតខ្លាំងលើអាហាររូបត្ថម្ភ សម្ភារ:សិក្សា ជម្រុញការសិក្សា ការលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្ត។
លោកអ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា:ការពង្រឹងការអនុវត្តន៍សំណេរអក្សរផ្ចង់ សរសេរតាមអាន សំណេរតែងសេចក្តី ការអាន ការសូត្រ ការស្មូត្រសម្រាប់ការអប់រំកម្រិតមូលដ្ឋាន(បឋមសិក្សាពីថ្នាក់ទី១ដល់ទី៦និងមធ្យមសិក្សាពីថ្នាក់ទី៧ដល់ទី៩) មានសារ:សំខាន់សម្រាប់សិស្សបានពង្រឹងការយល់ដឹង ការចេះចាំនុងឈានទៅយកវាទៅប្រើការបាន។
សូមបញ្ជាក់ថា ការប្រឡងប្រណាំងអំណានថ្នាក់ខេត្តលើកនេះ មានតែសិស្សថ្នាក់ទី៣និងថ្នាក់ទី៦ចូលរួមប្រកួត។ជ័យលាភីទទួលបានរង្វាន់ជាកង់ សៀវភៅវចនានុក្រមភាសាខ្មែរ កាតាប សម្ភារ:សិក្សាដែលជាអំណោយអង្គការទស្សន:ពិភពលោកខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល សិស្សថ្នាក់ទី៣ ចំណាត់ថ្នាក់លេខ១បានទៅកុមារីបៃ សុនិតា មកពីបឋមសិក្សាព្រះស្រែស្រុកមង្គលបូរី។សិស្សថ្នាក់ទី៦ ចំណាត់ថ្នាក់លេខ១បានទៅកុមារីជឿន សុភាព មកពីសាលាបឋមសិក្សាគោកព្រេចស្រុកស្វាយចេក៕ដោយ:ឃិន គន្ធាphoto_2016-08-06_17-55-34 photo_2016-08-06_17-55-39 photo_2016-08-06_17-55-29 photo_2016-08-06_17-55-26