​ពីរ​ឃុំ​ក្នុងស្រុក​ជ័យ​សែន​ទទួលរង​ជំនន់​ ​ ​ទឹកភ្លៀង​បន្ទាប់ពី​រាំងស្ងួត​ខ្លាំង​នៅ​រដូវប្រាំង​

0

ខេត្តព្រះវិហារ ស្រុកជ័យសែនកាលពីរដូវប្រាំងចាប់ពីខែមករាដល់ពាក់កណ្តាលខែឧសភាឆ្នាំ២០១៦បានជួបគ្រោះរាំងស្ងួតខ្វះខាតទឹកប្រើប្រាស់ដោយសារបឹងអណ្តូងទឹកនិងស្រះទឹកខ្លះបានរីងទឹកហើយស្រុកក្រុងទាំង៧ទៀតក្នុងខេត្តព្រះវិហារក៍ជួបគ្រោះរាំងស្ងួតដូចគ្នា។ប៉ុន្តែឈានចូលដល់រដូវវស្សានៅទូទាំងខេត្តព្រះវិហារបានទទួលរបាយទឹកភ្លៀងធ្លាក់ជោកជាំមានអំណោយផលដល់ការបង្កបង្កើនផលធ្វើស្រែចម្ការរបស់ប្រជាកសិករ។
សេចក្តីរាយការណ៍បានអោយដឹងថាចូលដល់ខែកក្កដានេះអាកាសធាតុបានបង្កអោយមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នានៅស្រុកជ័យសែនបណ្តាលអោយភូមិដ្ឋានវាលស្រែចម្ការនិងផ្លូវថ្នល់មួយចំនួនក្នុងឃុំធ្មារនិងឃុំច្រាច់បានទទួលរងជំនន់ទឹកភ្លៀង។ជំនន់ទឹកភ្លៀងនៅស្រុកជ័យថ្មីៗនេះបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកផងដែរ។
លោកជុំពុយអភិបាលស្រុកជ័យសែនបានអោយដឹងថាកាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៦ភ្លៀងធ្លាក់មួយថ្ងៃពេញបង្កអោយមានជំនន់ទឹកភ្លៀងកាលពីថ្ងៃទី០៦កក្កដាដោយសារទឹកភ្លៀងទាំងនោះហូរមកពីទីទួលជើងភ្នំទៅកាន់ដងស្ទឹងនិងបឹងមិនទាន់ពេល។ជំនន់ទឹកភ្លៀងបានលេចផ្លូវថ្នល់និងវាលស្រែចម្ការអស់រយះពេល១ថ្ងៃនៅថ្ងៃទី០៦កក្កដាម្សិលមិញហើយមកដល់ថ្ងៃទី០៧កក្កដានេះទឹកភ្លៀងបានស្រកអស់វិញហើយ។k1
រីឯនៅក្រុងព្រះវិហារវិញក៍មានរបាយទឹកភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាដែរកាលពីចុងខែមិថុនាឆ្នាំ២០១៦ហើយទឹកភ្លៀងបានហូរចាក់ពីទីទួលខ្ពស់ទៅកាន់ដងស្ទឹងសែនបានទាន់ពេលមិនបង្កអោយមានជំនន់ទឹកភ្លៀងនោះទេ។កំណាត់ផ្លូវថ្នល់ខ្លះក្នុងទីរួមខេត្តព្រះវិហារអាចខូចខាតបន្តិចបន្តួចប៉ុណ្ណោះដោយសារទឹកភ្លៀងហូរច្រោះនិងបង្កដោយរថយន្តយីឌុបដឹកគ្រឿងសំណង់លើសចំណុះបើកបរចូលក្រុងព្រះវិហារតែម្តង៕