កំពង់ធំ. នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើកកិច្ចប្រជុំគណកម្មការ និងស្ថាប័ន ពាក់ព័ន្ឋចូលរួមពិភាក្សា រកដំណោះស្រាយដីធ្លី ដើម្បីរក្សាដីដែលជាទីតាំងសម្រាប់ការអភិវឌ្ឍន៍ពន្ឋនាគារ ក្នុងខេត្តកំពង់ធំ ដែលរដ្ឋាភិបាលប្រគល់ជូន ស្ថិតនៅចំនុចព្រំប្រទល់ ក្នុងឃុំដំរីស្លាប់ ឃុំត្បែងឃុំសានគរ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៦។
ពិធីនេះត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ. បានមានប្រសាសន៍ថា បញ្ហាដីសម្រាប់ការអភិវឌ្ឍន៍ ក្នុងវិស័យពន្ឋនាគារ ត្រូវចាំបាច់សហការគ្រប់ស្ថាប័នពាក់ព័ន្ឋ ពិភាគក្សារកដំណោះស្រាយឲ្យបានឆាប់រហ័ស រួមទាំងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានយល់ជ្រាប់ពីប្រវត្តដី និងជាសិទ្ធិគ្រប់គ្រងរបស់ស្ថាប័នពន្ឋនាគារ ដែលរដ្ឋបានប្រគល់ជូនសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋក្នុងពន្ឋនាគារ ដូចជាទីតាំាងអាគារបណ្តុះបណ្តាលវិជ្ជាជីវះ ស្តានិតិសម្បទា ដាំដំណាំ រោងជាង សិម្បកម្ម និងមណ្ឌលកែប្រែ ដោយឡែកដីចំនួន២២៥.០៨ហិចតា មិនអនុញ្ញាតិឲ្យបុគ្គលណាចាប់ចងគ្របគ្រងជាដីកម្មសិទ្ធបានឡើយ ។
ឯកឧត្តម គង់ វិមានបានបន្តថា ដោយឡែកថ្មីនេះគឺមានការរំលោភបំពានយកដី ដែលជាកម្មសិទ្ធិរបស់អង្គភាពពន្ឋនាគារ ដែលរដ្ឋបានផ្តល់អោយ ដូច្នេះអាជ្ញាឃុំ ស្រុក និងសមត្ថកិច្ច កងកម្លាំងត្រូវរួមគ្នារកដំណោះ ស្រាយជាបន្ទាន់ ដើម្បីរក្សាទីតាំងដីរបស់រដ្ឋនេះឲ្យបានគង់វង្ស។ដោយ. ប៊ុន រដ្ឋា