រថយន្ដLuxus470ព្រលះម៉ូតូបណ្តាលឲ្យ បុរសម្នាក់របួសធ្ងន់

0

 
កំពង់ធំ. បញ្ហាអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តកំពង់ធំ មានសន្ទុះកើនឡើង ដែលត្រូវបានមហាជន ចាប់អារម្មណ៍ ខណះពេលដែលករណីគ្រោះថ្នាក់ចរាណ៍ កើតឡងជាបន្តបន្ទាប់ និងមានស្ថានភាពដូចជើងកប ក្រោយពេលផ្លូវជាតិលេខ៦ ត្រូវបានសាងសង់រួច អ្នកបើកបរបើកក្នុងល្បឿនលឿនរៀងខ្លួន ផ្សំនិងមិនគោរពច្បាប់ចរាចរណ៍ ទើបបណ្តាលឲ្យមានហេតុការណ៍គ្រោះថ្នាក់ជាបន្តបន្ទាប់។ជាក់ស្តែងបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដLuxus470បុកនិងម៉ូតូសងC125 សេរី2016 នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំនុចភូមិ ទួលដំណាក់ ឃុំចុងដូង ស្រុកបារារណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១០និង២០នាទី ថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៦ ។ប្រភពពត័មានពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យថា អ្នកបើកទាំងសងខាងបានធ្វើដំណើរស្របទិសដៅគ្នាពីត្បូងទៅជើងមកដល់កន្លែងកើតហេតុក៏ប៉ះដង្កិចគ្នាដោយស្ថានភាពផ្លូវចង្អៀត ធ្វើអោយអ្នកបើកបរម៉ូតូសង ពាក់ផ្លាកលេខ 1FN0626 ឈ្មោះផល សាលី អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ ត្រពាំងឈូក ស្រុកបារារណ៍ខេត្តកំពង់ធំដួលបោកក្បាលនិងខ្លួនរងរបួសធ្ងន់ បញ្ចូនទៅមន្ទីរពេទ្យ ចំណែក អ្នកបើកបររថយន្ដ ម៉ាក់LUxus 470 ឈ្មោះឈាន រ័ត្ន ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅគឺឡូម៉ែត្រលេខ៦ ខ័ណ្ឌរស្សីកែវ រាធានី រថយន្ដពាក់ផ្លាកលេខភ្នំពេញ2AH 5058 ខូចខាតផ្នែកខាងស្ដាំខាងមុខរថយន្ដ ។ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចយកវត្ថុតាង ទាំងម៉ូតូនិងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារារណ៍រងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមនិតិវិធីនៃច្បាប់៕ប៊ុន រដ្ឋាasset (6) asset (8)