​បុរស​២​នាក់​ត្រូវបាន​ស្លាប់​ក្នុ​ហរ​តុ​ការណ៍​ជិះ​ម៉ូតូ​ទៅបុក​ម៉ូតូ​សន្តោង​រ៉ឺម៉ក​

0

 

ខេត្តកំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបង្ករឲ្យមានមនុស្ស២នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ក្នុងល្បឿនផ្តាច់ព្រលឹង ហើយបានជ្រុលទៅបុក ជាមួយនឹងម៉ូតូសណ្តោងរ៉ឺម៉ក លាន់ដូចរន្ទះទាំងកណ្តាលអាធ្រាត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី7ខែកក្តដាឆ្នាំ2016វេលាម៉ោង20.20នាទីនៅលើផ្លូវជាតិលេខ6ចំណុចភូមិឫស្សីជៈ.ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រវាងម៉ូតូម៉ាកវេវអ៊ីពណ៌ត្រួយចេកពាក់ស្លាកលេខសៀមរាប1B 8459 និងម៉ូតូអូសរឺម៉កម៉ាកC100 ពណ៌ព្រីងទុំគ្មានស្លាកលេខ និងត្រូវបានគេស្គាល់ឈ្មោះ ភឹម ឆើត ជាអ្នកបើកម៉ូតូរ៉ឺម៉ក ភេទប្រុសអាយុ25ឆ្នាំនៅភូមិប្រាសាទ.ឃុំត្រពាំងឫស្សី.ស្រុកកំពង់ស្វាយ(របួសធ្ងន់) រីឯអ្នកបើកបរម៉ូតូវេវឈ្មោះញ៉ក់ ចេន ភេទប្រុស អាយុ33ឆ្នាំនៅភូមិឫស្សីដួចឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គ(ស្លាប់នៅនិងកន្លែងកើតហេតុ)អ្នករួមដំណើរឈ្មោះគៀម ហាវ ភេទប្រុសអាយុ67ឆ្នាំ(ស្លាប់នៅមន្ទីពេទ្យ)។

សូមបញ្ជាក់ថា. ករណីដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះ. គឺបណ្តាលមកពី(អ្នកបើកម៉ូតូបើកបរមិនពាក់មួកសុវត្ថិភាព)ហើយបើកបរមិនគោរពច្បាប់ចរាចរណ៍. បើយោងតាម ការសណ្ឋានរបស់សមត្ថកិច្ច ដែលបានចុះទៅធ្វើកំណត់ហេតុ បានបញ្ជាក់ថា មូលហេតុបើកបញ្ច្រាស់ទិសគ្នា ដោយមិនប្រកាន់ស្តាំ របស់អ្នក បើកម៉ូតូសណ្តោងរ៉ឺម៉ក ករណីនេះសមត្ថកិច្ចជំនាញចងក្រងសំណុំរឿងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីឲ្យសាច់ញាតិជនរងគ្រោះ ចូលមកដោះស្រាយតាមនិតិវិធីច្បាប់។. ដោយ ប៊ុន រដ្ឋាphoto_2016-08-07_18-06-12 photo_2016-08-07_18-06-08 photo_2016-08-07_18-06-04 photo_2016-08-07_18-06-01