​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្ត​មួយអង្គ​ពាក់ព័ន្ធ​ក្នុងករណី​គ្រឿងញៀន​ជិត​១​គីឡូក្រាម​

0

ស្ទឹងត្រែង៖ជនសង្ស័យម្នាក់ជាព្រះចៅអធិការវត្តត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ផ្សឹកដែលមានការចូលរួមពីមេគុណខេត្ត ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាម។
ជនសង្ស័យជាព្រះចៅអធិការវត្តពាក់ព័ន្ធក្នុងករណីគ្រឿងញៀននេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៦ ត្រង់ចំណុចកុដ ក្នុងវត្តខត្តិយា រ៉ាម (ហៅវត្តកណ្តាល)ភូមិកណ្តាល -សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។
លោកវរៈសេនីយ៍ត្រីចែម ផានិតនាយការិយាល័យស្តីទីបានឱ្យដឹងថាជនសង្ស័យចាព្រះចៅអធិការវត្តដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះម៉ៃ សំអឿន ភេទប្រុស អាយុ៣៤ឆ្នាំជាព្រះចៅអធិការវត្តខតិយារ៉ាម (ហៅវត្តកណ្តាល) ស្ថិតក្នុងភូមិកណ្តាលសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
លោកវរៈសេនីយ៍ត្រីបានបន្តឱ្យដឹងទៀតថាការឃាត់ខ្លួនព្រះចៅអធិការវត្តខាងលើនេះ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការស៊ើបអង្កេត តាមដានស្រាវជ្រាវអស់រយៈពេលមួយខែមកហើយ ដោយពួកគេមានការទំនាក់ទំនងគ្នា នៅតាមផ្ទះសំណាក់ច្រើនលើច្រើនសាររួចមកហើយ។ក្រោយមានសកម្មភាព សមត្ថកិច្ចបានឆ្មក់ចូលទៅក្នុងកុដ ព្រះចៅអធិការវត្តបានរកឃើញគ្រឿងញៀនមួយថង់ និងបានធ្វើការឃាត់ខ្លួនព្រះចៅអធិការវត្តខាងលើបញ្ជូនមកកាន់ស្នងការដ្ឋាននគរបានខេត្តដើម្បីសាកសួរ។
ជនសង្ស័យមិនបានឆ្លើយសារភាពថាជារបស់ខ្លួនទេ ថាមានស្រីម្នាក់ប្រុសម្នាក់ជាជនជាតិឡាវបានយកមកដាក់ក្នុងកុដអាត្មាហើយពេលនោះក៏មានសមត្ថចូកមកចាប់តែម្តង។តែទោះជាជនសង្ស័យមិនបានឆ្លើយសារភាពយ៉ាងណា សមត្ថកិច្ចនៅតែបន្តនីតិវិធី ព្រោះវាជាបទល្មើសជាក់ស្តែង។គ្រឿងញៀនត្រូវបានធ្វើតេស្តចំពោះមុខជនសង្ស័យនិងមានការចូលរួមពីលោកជា ពេជព្រះរាជអាជ្ញារសាលាដំបូងខេត្ត រកឃើញថាជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ICE) ពិតជាមានសារធាតុញៀនពិតប្រាកដមែន ដែលមានទម្ងន់៩៣៦,៧ក្រាម ត្រូវបានសមត្ថកិច្ចធ្វើការវេចខ្ចាប់។បច្ចុប្បន្នជនសង្ស័យជាព្រះចៅអធិការវត្ត រួមនិងវត្ថតាងគ្រឿងញៀនជិតមួយគីឡូក្រាម ត្រូវបានសមត្ថកិច្ច រៀបចំក៏សាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ឯកការអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕13617560_1705299119734551_1553553088_n 13599494_1705298943067902_1976521824_n 13608284_1705302276400902_1476763255_n 13624524_1705299216401208_1834530949_n