អភិបាល​នៃ​គ​ណះ​អភិ​បាន​ស្រុក​ស្វាយ​លើ់​ចា​តម​ន្រី​ងថ្នាក់ក្រោម​​អោយ​ចុះទៅ​វាសដី​មានទំនាស​

0

ដោយ សុខចិត្រ

សៀមរាប៖ កាលពីថ្ងៃទី ០៨ខែ កក្កដា ឆ្នាំ២០១៦ លោកស៊ីក ប៊ុនស៊ីន អភិបាលស្រុក ស្វាយលើបានចាត់តាំង មន្ត្រីក្រោមឱវាតអោយចុះទៅវាសវែង ដីមានទំនាសមួយកន្លែង ស្ថិតនៅចំណុចស្ពាន ក្មេង ឃុំ តាសៀម ស្រុក ស្វាយលើ ខេត្ត សៀមរាបphoto_2016-07-10_06-37-45ដែលមានឈ្មោះ អ៊ុ មន្ថា ភេទ ស្រី អាយុ៦០ឆ្នាំ ដែលជាមេឈ្មួញ ដោសស្លែរស់នៅចំណុច ស្ពានក្មេង ឃុំតាសៀម ស្រុក ស្វាយលើ ខេត្ត សៀមរាប បានកំពុងធ្វើសកម្មភាព កាប់ទន្ទ្រានព្រៃយកដីលក់អស់រាប់សិបហិតា មិនត្រឹមតែប៉ុណ្ណុះ មេឈ្មួយដុះស្លែម្នាក់នេះ ក៍បានយកដីឈ្មោះ លោក លឹងសាវង្ស ដែលបានវាសវែងដោយក្រុមយុវជនស្មក្រ័ចិត្ត របស់សម្តេច តេជោហ៊ុន សែន ទៅលក់អោយឈ្មួយទៀតផង។
១ លោកតក់ សុផល ប្រធានការិយល័អន្ត្រវិសយ័ ២ លោក អោ អួនប្រធានមណ្ឌលសេវាកម្ម្យុតិធម៍ស្រុក ៣ លោក ឌី ណា មន្ត្រីកងរាជអាវុធ ស្រុកស្វាយលេី ៤ ហួត វ៉ាត មន្ត្រីប៉ុលិស្ត ស្រុក ស្វាយលើនឹងប្រជាពលរដ្ឋជាច្រេីននាក់ បានចូលរួមសហាការជាមួយអាជ្ញាធ៍ មានសមត្តកិច្ច ចុះទាញជើងមែត្រជាក់ស្តែង ដែលឈ្មោះ អ៊ុ មន្ថា កំពុងរំលោភបំពាន យកដីរបស់ឈ្មោះលោក លឹង សាវង្សលក់អោយទៅឈ្មោះ ប៉ែន សារែន ភេទប្រុស រស់នៅខេត្ត ស្វាយរៀង ។
សូមបញ្ជាកថា៖ការចុះចាក់ជើងមែត្រនោះ បានរកឃើញថាមេឈ្មួញ ដោសស្លែឈ្មោះ អ៊ុ មន្ថា ពិតជាបានលក់ដី លោក លឹម សាវង្សពិតប្រាកដមែន ដែលមាន លេខសម្គាល់ម្ចាស់អចលនវត្ថុ សន្លឹកផែនទីលេខ ៥៨៣៦.l៩៦ លេខក្បាលដី ៣០២ ទំហំ៣៥០៤២។
ប្រភពបានបញ្ចាក់ថា ឈ្មោះអ៊ំ មន្ថា ដែលគេដឹងថាជានាក់ កាន់សាសន៍នាគ្រឹស្ទ តែងតែនិយាយប្រាប់ ប្រជាពលរដ្ឋ្ថាព្រះប្រទានព អោយរូបគាត់មានដីលក់ច្រើន ។ប្រជាពលរដ្ឋបានអោយដឹងថា មេឈ្មួយរូបនេះកន្លងមកបានធ្វេីសកម្មភាពជាច្រើន ដូចជាកាបទន្ទ្រានព្រៃយកដី ខ្លែងបន្លំឯសារ នឹងស្នាមេដៃ បោកប្រាសប្រជាពលរដ្ឋ ដើម្បីអោយផ្ដឹតមេដៃចែកមេគោអោយ តែផ្ទុយទៅវិញមេឈ្មួយម្នាកនេះយកស្នាមមេដៃរបស់បជាពលរដ្ឋ មកទ្រាំទ្រខ្លួនឯងអោយមានដីបន្តទៅទៀត ៕photo_2016-07-10_06-37-33