ដោយ ព្រំសុខា
សៀមរាប៖ ឯឧត្តមស៊ឺង គង់ទីព្រឹក្សាអាជ្ញាធរអប្សរាបានដឹកនាំមន្ត្រីរាជការ បុគ្គលិក កម្មករក្នុងអគ្គនាយកដ្ឋានមកដាំកូនឈីេនៅវត្តជីក្រែង ដែលស្ថិតនៅក្នុងឃំុជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងថ្ងៃទី០៨កាក្កដាឆ្នាំ២០១៦ និងបានការអញ្ជើញចូលរួមពីលោកពៅ ប៊ុនធឿនអភិបាលនៃគណះអភិបាលស្រុកជីក្រែង កងរាជអាវុធហត្តស្រុក ព្រះសង្ឃ អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សអនុវិទ្យាល័យជីក្រែងនិងប្រជាពលរដ្ឋចូលរូមយ៉ាងច្រើនកុះករ។ឯកឧត្តមស៊ឺង គង់បានមានប្រសាសក្នុងឱកាសនោះថា៖ យេីងទាំងអស់គ្នាត្រូវតែចូលរួមដាំកូនឈីេអោយបានគ្រប់ៗគ្នា ព្រោះដេីមឈើមានសារសំខាន់ណាស់ ចំពោះយើងគ្រប់គ្នា ដើមឈីេអាចធ្វេីអោយបរិស្ថានធម្មជាតិយើងល្អ ដើមឈីេអាចទុបស្កាត់បានរាល់បាតុភូតផ្សេងៗដែលកើតមានឡើង។
លោកបន្តថា ទាំងការដាំកូនឈើ ទាំងការការពារថែរក្សា អភិរក្សប្រាសាទបូរាណដែលជាបីតិភ័ណ្ឌជាតិ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ ព្រះសង្ឃ និងអាជ្ញាធរដែនដីទេ អាជ្ញាធរអប្សរាក៍មិនអាចធ្វើតែម្នាក់ឯងបានដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១៥យងបានចាក់ដីគ្រួសក្រហមចំនួន២៥ឡានលើស្ពានបុរាណ(ស្ពានព្រះទឹស)បានស្អាតធ្វើអោយភ្ញៀវទេសចរជាតិនិងអន្តរះជាតិចូលមកទស្សនាកាន់តែច្រើនជារៀងរាលថ្ងៃនេះ ក៍ដោយសារបានការអញ្ជីញចូលរួមពីអជ្ញាធរ ប្រជាពលរដ្ឋនិងព្រះសង្ឃក្នុងស្រុកជីក្រែងយើងនេះដែរ។ មិនតែប៉ុណ្ណាះនៅក្នុងឆ្នាំដ៍ដែលយេីងបានរូមគ្នាមកដាំកូនឈើក្នុងវត្តជីក្រែងបានចំនួន1500ដេើមទៀតផង។នៅក្នុងឆ្នាំ2២០១៦នេះព្រះសង្ឃ គណះកម្មការ លោកគ្រូអាចារ្យវត្តនិងប្រជាពលរដ្ឋក្នុងឃំុជីក្រែងយេីងនេះបានសំណូមពរអោយខាងខ្ញុំយកកូនឈើចំនួន១០០០មកទៀតដើម្បីដាំលើដីដែលសល់ទំ នេ ដាំជួសតាមរុណ្តៅកូនឈើដែលយើបានដាំពីឆ្នាំមុនត្រូបានខូចខាត៕