ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កំពុង​ស្ថិតក្រោម​ការសាកសួ​រ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

0

 

(ភ្នំពេញ)៖ មន្ត្រីនគរបាលក្រុងភ្នំពេញ បានឲ្យដឹងថា នៅពេលនេះខ្មាន់កាំភ្លើង បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កំពុងស្ថិតក្រោមការសាកសួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនបានក្រោយកើតហេតុភ្លាមៗ។

ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក កែម ឡី បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យតាមបាញ់សម្លាប់ជនរងគ្រោះនោះ គឺផ្តើមចេញមកពីរឿងលក់ដីមួយកន្លែង ដែលត្រូវបានរាជរដ្ឋាភិបាល ផ្តល់ជូនដោយលក់បាន៣-៤ពាន់ដុល្លារ ពេលនោះលោក កែម ឡី បានប្រាប់ទៅខ្មាន់កាំភ្លើងថា លុយនេះទុកសម្រាប់ជួយជនក្រីក្រ (ពួកគេទាំង២នាក់ស្គាល់ និងរាប់អានគ្នា)។

ក្រោយពេលលោក កែម ឡី ប្រាប់ថាយ៉ាងនេះ ជនបង្កក៏យល់ព្រមឲ្យលុយនោះ ទៅលោក កែម ឡី ប៉ុន្តែរូបគេមិនដែលឃើញលោក កែម ឡី យកទៅជួយជនក្រីក្រនោះឡើយទើប ខ្មាន់កាំភ្លើងរៀបចំផែនការតាមបាញ់សម្លាប់តែម្តង។

សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Start mart ស្តុបបូកគោ ខណ្ឌចំការមន ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញអាវប្រឡាក់ឈាម។

ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនជិះម៉ូតូឌុបមកទេ ហើយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះ៕photo_2016-08-09_12-21-10 photo_2016-08-09_12-21-08 photo_2016-08-09_12-21-11 photo_2016-08-09_12-21-13