ដោយ ខេង ឧត្តម
សៀមរាប៖ ក្រុមនិស្សិតវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលជិះកង់ដង្ហែថ្ងៃបុណ្យរិក្ខទិវាជាតិ និស្សិតដែលមកទស្សនានៅប្រាសាទអង្គរវត្តចំនួន៣៥៧នាក់ កាលពីថ្ងៃទី០៩ខែកក្តដាឆ្នាំ២០១៦។លោកcasey Banat ជនជាតិអាមេរេកកាំង និង ជានាយកសាលាវិទ្យាស្ថានខេមអេដ បានឲ្យដឹងថា សម្រាប់និស្សិតជិះកង់កំសាន្ត ពីមុខប្រាសាទអង្គរវត្តឆ្ពោះទៅកាន់ប្រាសាទព្រះខន្ទ័ដើម្បីចូលរួមថ្ងៃបុណ្យរិក្ខទិវាជាតិ ដើម្បីចូលរួមដាំកូនឈើ ក្នុងន័យឲ្យនិស្សិតយល់ដឹងអំពី វប្បធម៌ អរិយធម៌ខ្មែរ ក៍ដូចជារការចូលរួមពារព្រៃឈើនិងបរិស្ថាន ព្រមទាំងបង្កើននូវចំណងសាមគ្គីភាព និង ភាពសប្បាយរីករាយ បន្ទាប់ពីពួកគេខិតខំប្រឹងប្រែងរៀនសូត្រក្នុងឆមាសកន្លងមក។លោកបាបន្តថា ដោយសានៅខេត្តសៀមរាប មាន បេតិកភណ្ឌ ប្រាសាទហើយលោកចង់ឲ្យ មាន បេតិកភណ្ឌ ធម្មជាតិ ព្រៃឈើបរិស្ថានមានខ្យល់អកាសបរិសុទ្ធ និង ជួយកាត់បន្ថយការកើនកំដៅពិភពលោក មនុស្សគ្រប់រូបមានសិទ្ធិទទួលខុសត្រូវថែរក្សាការពារសំរាប់មនុស្សជំនាន់ក្រោយ។និស្សិតឆ្នាំទីពីរក្នុងចំណោមនិស្សិត៣៥៧នាក់ បានលើកឡើងថា ដោយសាពួកគេស្រលាញធម្មជាតិ ព្រៃឈើមានសារៈសំខាន់ខ្លាំងបំផុតដោយបច្ចុប្បន្ន អាកាសធាតុ មានការប្រែប្រួលខ្លាំង ដោយសាមានអ្នកកាឈើច្រើនហើយគ្មានអ្នកដាំ ពួកគេស្នើឲ្យមានដាំដើមសំរាប់ ជាគំរូដល់សិស្សជំនាន់ក្រោយដើម្បីឲ្យពួកគាត់ចេះស្រលាញ់និងការពារព្រៃឈើ ពួកគេបានលើកឡើងថា ដើមឈើមួយដើម មនុស្សម្នាក់ បើចូលរួមដាំរាប់ពាន់នាក់ ដើមឈើហ្នឹងបានរាប់ពាន់ដើមដែរ ពួកគេបាបន្តថាការជិះកង់ចង់បញ្ជាក់ផ្សព្វផ្សាយ ស្រលាញ់បរិស្ថាន ព្រោះការជិះកង់អាចជួយកាត់បន្ថយឧស្ម័នពុលបានមួយកំរិត កូនឈើចំនួន១៧០ដើមមានពីប្រភេទបេងនិងកកោះត្រូវបានក្រុមនិស្សិតយកទៅដាំខាជើងនៃប្រាសាទព្រះខន្ទ័៕