កំពង់ស្ពឺ៖ជនសង្សយ័ជាមេក្លោងក្នុងអំពើប្លន់ប្រដាប់អាវុធជាច្រើនករណីក្នុងខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៏ជា នគរបាលខេត្តកំពង់ស្ពឺ នគរបាលខេត្តត្បូងឃ្មុំ ចាប់បានកាលពីថ្ងៃទី ០៩ខែ កក្កដា ឆ្នាំ២០១៦ ព្រមទាំងជនជាប់ពាក់ពន្ធ័ផ្នែកលក់កាំភ្លើងរហូត៤ដើមដល់ជនដៃដល់ចំនួន ៤នាក់ផ្សេងទៀត ។ជនសង្សយ័ម្នាក់ដែលសកម្មខាងប្លន់និងជាមេក្លោងលក់កាំភ្លើងផងនោះមានឈ្មោះ តឹក សំអុល ភេទប្រុសអាយុ ៣២ឆ្នាំរស់នៅភូមិដំបងវិញ ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺជាទីលំនៅខាងប្រពន្ធ ត្រូវបានរត់រួចពីថ្ងៃទី ១០ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលសមត្ថកិច្ចនគរព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបាននាំជនសង្សយ័នេះទៅគាស់យកកាំភ្លើងដែលគេបានលាក់ទុកសម្រាប់ធ្វើសកម្មភាពប្លន់ ។
យោងតាមសេចក្តីរាយការណ៏ថានៅព្រឹកកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានដឹកជនសង្សយ័ឈ្មោះ តឹក សំអុល នាំទៅគាស់កាំភ្លើងដែលគេបានសារភាពប្រាប់សមត្ថកិច្ច តែជាអកុសលរថយន្តរបស់នគរបាលខេត្តបានបែកកង់ ត្រង់ចំណុចម្តុំទល់មុខភូមិអាញ្ញានសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក៏ត្រូវបានជនសង្សយ័ខាងចុះរត់ចូលព្រៃទាំងដៃជាប់ខ្នោះក្បែរនោះគេចខ្លួនបាត់ខណៈនគរបាលឈយាមមានការភ្លេចខ្លួន ។
ថ្លែងពីកន្លែងកើតហេតុលោក សម សាក់ នាយការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺជាអ្នកនាំជនសង្សយ័ទៅគាស់កាំភ្លើងបានប្រាប់ថា ចំពេលរថយន្តបែកកង់កម្លាំងបានយាមកាមជាធម្មតា ហើយកម្លាំងផ្សេងទៀតនាំគ្នាដើរជាងមកប៉ៈកង់រថយន្ត ចំណែកជនសង្សយ័អង្គុយក្នុងរថយន្តដោយបើកកញ្ចក់ ។នាយការិយាលយ័បន្តថា បានមួយសន្ទុះជនសង្សយ័បានបើកទ្វារថយន្តរត់យ៉ាងលឿនចូលព្រៃកម្លាំងបានដេញតាមប្រកៀកប្រកិតតែមិនទាន់ ហើយម្យ៉ាងទៀតចំណុចនោះ សភាពព្រៃក្រាស់ដែលធ្វើជនសង្សយ័ងាយគេចខ្លួនបំផុត ។កម្លាំងជាច្រើនមានទាំង កងរាជអាវុធហត្ថ នគរបាល យោធា បានរាយគ្នាពទ្ធ័ស្ទាក់ពេញព្រៃនិងបន្ថែមកម្លាំងនគរបាលប៉ុស្ត ស្រុកជាច្រើនទៀតដើម្បីតាមចាប់ជនដៃដល់មកវិញ ។
លោក សម សាក់ បានបញ្ចាក់ថានៅម៉ោងប្រម៉ាណជា ១២ថ្ងៃដដែលកម្លាំងបានប្រទៈជនសង្សយ័ដោយដៃគេបានដោះខ្លោះជាស្រេច ដោយពេលនោះគេគ្រាន់តែឃើញកម្លាំងបែរជារត់តម្រង់មករកនគរបាលប៉ុស្ត មានបំណងចង់ដណ្តើមកាំភ្លើងទៅវិញ ពេលនោះកម្លាំងបានបាញ់ឡើងលើជាច្រើនគ្រាប់ទើបជនសង្សយ័ងាករត់ចូលព្រៃវិញដោយកម្លាំងឡោមពទ្ធ៧បន្ថែមតែនៅតែរកមិនឃើញ (មិនហ៊ានបាញ់តម្រង់ខ្លាចចំគ្នាឯង) មកទល់ពេលនេះកម្លាំងនៅតែល្បាតគោលដៅមិនបានដកចេញទេ ។ជនឈ្មោះ តឹក សំអុល នេះហើយដែលបានបាញ់សម្លាប់ជាងមាសកាលពីថ្ងៃទី ១៥ខែ មេសា ឆ្នាំ២០១៦ កន្លងទៅ។ សូមរំលឹកថាជនដែលជាប់ពាក់ពន្ធ័លក់កាំភ្លើង ទាំង ៤នាក់សមត្ថកិច្ចនៅមិនទាន់បញ្ចេញអត្តសញ្ញាណពិតប្រាកដនៅឡើយទេរងចាំស៊ើបឲ្យបានច្បាស់ជាមុនសិនអ្នកទាំង៤នោះមានទី១- ជនសង្ស័យឈ្មោះ (ស ម) ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ គ្រូបច្ចេកទេសអាវុធនៅសាលា ACO(រថក្រោះ)ជាអ្នកលក់អាវុធ៧ដើមអោយទៅជនសង្ស័យ តឹក សំអុល ២- ជនសង្ស័យឈ្មោះ (ឆ ធ ) ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែកំពត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរសន្តិសុខផ្សារ សហចារីក្នុងអំពើប្លន់ ៣- ជនសង្ស័យឈ្មោះ (យ វ ) ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហចារី ៤- ជនសង្ស័យឈ្មោះ (ភ យ ) ភេទ ប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រជាការពារភូមិ ជាអ្នកចូលរួមបាញ់សម្លាប់ជនរងគ្រោះកន្លងមក ៕