ដោយ ខេង ឧត្តម
សៀមរាប៖ ជនសង្ស័យពីរនាក់ ក្នុងចំណោមបក្ខពួកបីនាក់ ដែលតែងតែធ្វើសកម្មភាពឆក់កាបូបនៅម្តុំផាប់ស្ទ្រីត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចាប់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់យកកាបូបដៃរបស់ស្ត្រីអ្នកទេសចរណ៍ជនជាតិកាណាដាលោកវរសេនីយ៍ទោ ហង្ស សុផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោងបីទៀបភ្លឺថ្ងៃទី០៩ ខែកក្កដា មានជនល្មើសបីនាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបដៃ របស់ស្ត្រីជាអ្នកទេសចរណ៍ជនជាតិកាណាដាម្នាក់ឈ្មោះ SHNNAN Lee ក្នុងខណៈដែលនាងនិងមិត្តភ័ក្តិដើរចេញពីតំបន់កម្សាន្តផាប់ស្ទ្រីត។ លោកបន្តថា បន្ទាប់ពីមានអំពីឆក់នេះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាល។
លោកនាយការិយាល័យបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវជាបន្ទាន់ ហើយនៅវេលាម៉ោង១១ ថ្ងៃដដែល ក៏បានចាប់ឃាត់ខ្លួន យកមកសាកសួរ ។ លោកថា ជនទាំងពីរនាក់បានសារភាពថា ពិតជាបានប្រព្រឹត្តនូវអំពើឆក់ការបូបជនបរទេសនេះមែន។តាមចំលើយសារភាពពីឈ្មោះ ពោត ជា ភេទប្រុសអាយុ១៨ឆ្នាំស្រុក កំណើត ភូមិពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប អ្នកទី១មានឈ្មោះ បៀវ ពន្លី ភេទប្រុស អាយុ១៨ឆ្នាំ និង ឈ្មោះ ទឹម សំ ភេទប្រុសអាយុ២២ អ្នកទាំងពីរនាក់មានស្រុកកំណើតភូមិឬស្សីជៈ ឃុំត្បែង ស្រុកកំពុងស្វាយ ខេត្តកំបង់ធំ។លោកហង្ស សុផាតភីរម្យ បានបន្តថា បន្ទាប់ពីសាកសួរ នគរបាលបានរកឃើញទ្រព្យសម្បត្តិជនរងគ្រោះ និងប្រគល់ជូនម្ចាស់ដើមវិញ រីឯជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១១នេះ៕