ផ្លាស់ប្ដូរ​តំណែង​អភិបាលក្រុង​បាន​លុង​

0

ដោយ យក្ច ឡោម

ខេត្តរតនគីរីៈ លោក អ៊ុក សំអុល អភិបាលក្រុងបានលុង ដែលមានប្រជាប្រិយភាព ហើយធ្លាប់បានដោះស្រាយបញ្ហាជាច្រើន ជូនប្រជាពលរដ្ឋក្នុងក្រុងបានលុងនោះ ត្រូវបានផ្លាស់ប្ដូរមកសាលាខេត្តវិញ ហើយលោក ងិន ណែល អតីតប្រធានពន្ធធនាគារ ខេត្តរតនគីរី ដែលធ្លាប់photo_2016-07-10_17-10-33មានរឿងអាស្រូវ ដកតំណែងពីប្រធានពន្ធធនាគារឡើងកាន់តំណែងអភិបាលក្រុងបានលុងវិញ។ពិធី តែងតាំងផ្លាស់ប្ដូរតំណែងនេះ បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តរតនគីរី ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្តរតនគីរី។ ដោយមានការចូលរួម ជាភ្ញៀវកិត្តិយស ពីសំណាក់លោក ឡា មនោរិទ្ធ ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង ព្រមទាំងលោកមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរជុំវិញខេត្ត និង លោកអភិបាលស្រុកទាំង ៨ស្រុកក្រុង ព្រមទាំងលោកមេឃុំផងដែរ ។ក្រោយពីលោក អ៊ុក សំអ៊ុល អភិបាលក្រុងចាស់បានឡើងអានរបាយការណ៍ ពីសមទ្ធិផលដែលលោកបានអនុវត្តកន្លងមក លោក ម៉ឹង ស៊ីនាដ មន្ត្រីរដ្ឋបាលសាលាខេត្តឡើងអានសេចក្តីសម្រេច ប្រកាសតែងតាំង និង លោក ងិន ណែល អភិបាលក្រុងបានលុងឡើងកាន់តំណែងថ្មី លោក ងិន ណែលបានឡើងប្ដេជ្ញាចិត្តរួចមក លោក ថង សាវុន អភិបាលខេត្តរតនគីរី ឡើងសំណេះសំណាល ដាស់តឿន ដល់លោកអភិបាលស្រុក លោក មេឃុំ និង ជំរុញ អោយលោកអភិបាលស្រុកទាំងអស់ ពិសេសលោកមេឃុំ អោយផ្សព្វផ្សាយដាស់តឿន ដល់ប្រជាពលរដ្ឋ អោយចូលរួម អនាម័យសំអអាត តាមគេហដ្ឋាន និងទីសាធារណៈ ព្រោះនេះជាការងារចាំបាច់ ដែលប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម។ ឯកឧត្ដមបានបញ្ជាក់ថា មិនមែនក្នុងក្រុងស្អាត ក្នុងខេត្តទាំងមូលស្អាត ហើយបានកិត្តិយសមកអភិបាលខេត្តតែម្នាក់ឯងនោះទេ។
គួររំលឹកថា លោក អ៊ុក សំអុល អតីត ជាមន្ត្រីសាលាខេត្ត និងជា SP ផ្តាល់របស់ឯកឧត្ដម ប៉ាវ ហមផាន អភិបាលខេត្តរតនគីរី កាលពីអាណាត់មុន ហើយលោក អ៊ុក សំអុល បានប្រកាសឡើងកាន់តំណែងជាអភិបាលក្រុងបានលុងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ ។ លោកមានប្រជាប្រិយភាពក្នុងការដោះស្រាយបញ្ហាផ្សេងៗ ជាច្រើនជូនប្រជាពលរដ្ឋ និងកសាងផ្លូវ លំជាច្រើនកន្លែងជូនប្រជាពលរដ្ឋក្នុងក្រុងបានលុង។
ដោយឡែកលោក ងិន ណែល ដែលទើបប្រកាសឡើងកាន់តំណែងជាអភិបាលក្រុងបានលុងនេះ ហើយអតីតជាប្រធានពន្ធធនាគារ រយៈពេល២១ឆ្នាំ ត្រូវក្រសួងដកហូតតំណែងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ដោយមានបញ្ហាធ្វេសប្រហែសអ្នកទោសរត់ចេញពីគុក។
បើទោះជាយ៉ាងណាក៍ដោយ ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងរងចាំមើលថា តើលោកអភិបាលក្រុងទើបឡើងកាន់តំណែងថ្មីនេះ អាចគ្រប់គ្រងក្រុងបានលុងប្រសើរជាងមុនឬយ៉ាងណា? ៕photo_2016-07-10_17-10-20 photo_2016-07-10_17-10-14 photo_2016-07-10_17-10-33