​ក្រសួង​សាធារណ​:​ការ​នឹង​ជួយ​ស្ថាបនា​បន្ថែម​លើផ្លូវ​ខូច ស្អិត រអិល​ដែល​រង​ការរិះគន់​នៅ​ក្រុង​សិរីសោភ័ណ​

0

បន្ទាយមានជ័យ: ក្រសួងសាធារណ:ការនិងដឹកជញ្ជូននឹងជួយស្ថាបនាបន្ថែមលើផ្លូវដែលរដ្ឋបាលខេត្តបន្ទាយមានជ័យកំពុងស្ថាបនាយឺតយ៉ាវ ខូចខាត ស្អិត រអិលដែលរងការរិះគន់យ៉ាងខ្លាំងនៅក្រុងសិរីសោភ័ណ។
នេះបើតាមឯ/ឧ ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ:ការនិងដឹកជញ្ជូនមានប្រសាសន៍កាលពីថ្ងៃទី១០កក្កដាឆ្នាំ២០១៦ ពេលឯ/ឧ ដឹកនាំប្រតិភូក្រសួងចុះពិនិត្យស្ថានភាពផ្លូវនោះ ព្រមទាំងបានជួបសួរសុខទុក្ខពលរដ្ឋ,សាស្ត្រាចារ្យ លោកគ្រូនិងនិស្សិតនៅតាមបណ្តោយផ្លូវនេះ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា:ផ្លូវនេះបាននឹងកំពុងស្ថិតក្នុងគម្រោងស្ថាបនារបស់រដ្ឋបាលខេត្តដែលប្រើថវិការគុណប្រយោជន៍ខេត្ត តែវាយឺតយ៉ាវ និងរាំង។
សូមរំលឹកថាផ្លូវនេះវាតភ្ជាប់ពីផ្លូវវជាតិលេខ៥៦ម្តុំផ្សារថ្មីក្នុងភូមិភ្នំកន្ទួតនិងភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ពីទិសខាងកើតទៅលិចកាត់ជើងភ្នំចម្ការខ្នុរនិងវត្តចម្ការខ្នុរ ភ្ជាប់ទៅផ្លូវជាតិលេខ៥ក្នុងសង្កាត់អូរអំបិល។
ផ្លូវមានប្រវែងជិត៣គីឡូម៉ែត្រ។ក្នុងនោះនៅផ្នែកខាងលិច ផ្លូវបានស្ថាបនាក្រាលបេតុងជាង១គីឡូ ដល់វត្តចម្ការខ្នុរ។
សល់ពីនោះប្រហែល១គីឡូទៀតទើបមកដល់ម្តុំហាងអាហារបុកល្មុត-ចម្ការខ្នុរ។និងចុងក្រោយពីខាងលិចរបងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) ប្រវែង៦០០មែ៉ត្រ។គឺប្រវែង៦០០មែ៉ត្រហ្នឹងហើយដែលជាគម្រោងតបស់រដ្ឋបាលខេត្តស្ថាបនា។
ប៉ុន្តែការដ្ឋាននេះរាំងស្ទះដូចមូលហេតុចាងលើ។ហេតុនេះផ្លូវត្រូវខូចខាត លំបាកវេទនាធ្វើដំណើរដូចជាដក់ទឹក បែកភក់ ស្អិតជាប់ រអិលនិងជង្ហូកតូចធំ។
លោករ៉េន រើក ចៅសង្កាត់កំពង់ស្វាយ និងលោកវ៉ៃ កេងលី អភិបាលក្រុងសិរីសោភ័ណ និយាយថា:ពលរដ្ឋ និស្សិត មហាជន..បានរិះគន់យ៉ាងជូរចត់លើមន្ត្រីអាជ្ញាធរនិងជំនាញដែលមិនដោះស្រាយផ្លូវនេះ។photo_2016-08-10_13-53-53 photo_2016-08-10_13-54-03 photo_2016-08-10_13-53-56
ប៉ុន្តែអស់លោកនិយាយថា:រឿងនេះពលរដ្ឋរស់នៅតាមដងផ្លូវនិយាយយខ្លួនឯង។តាមពិតពលរដ្ឋភាគច្រើនមិនព្រមចេញលុយថ្លៃលូនិងថ្លៃដាក់ដូចចុះកិច្ចសន្យាជាមួយអ្នកម៉ៅការគឺលោកសាំង គង់ ដែលកាយដីចង្អូរដាក់លូនិងដាក់លូ។
ព្រោះរដ្ឋបាលខេត្តបានចំណាយលើការសាងសង់ផ្លូវបេតុងទាំងស្រុង លើក្រាលការ៉ូការ៉ឡានិងលូត្រង់ដីសាធារណ:ហើយៗអោយពលរដ្ឋចូលរួមបដិភាគខ្លះៗ។
រឿងស្ទះមួយទៀតគឺករណីសំណង់ផ្ទះលោកគ្រូស្រី គាង នៅភូមិកន្ទួតដែលប្រកែកដាច់ខាតមិនព្រមរុះរើពីការសង់រំលោភយកដីចំណីថ្នល់។
ដោះស្រាយបញ្ហានេះ ខណ:ចុះមកពិនិត្យស្ថានភាពផ្លូវនេះបន្ទាប់បណ្តាញសង្គមហ្វេសប៊ុកផូសនិងទូរទស្សន៍អប្សរាបានផ្សព្វផ្សាយ ឯ/ឧ ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានចុះជួបបឪនឹងមន្ត្រូីពាក់ព័ន្ធព្រមទាំងបងប្អូនពលរដ្ឋនិងសាស្ត្រាចារ្យ គ្រូ និស្សិត ហើយសុំអធ្យាស្រ័យដែលផ្លូវ នេះ ខូចហើយលំបាក។
ឯ/ឧ បានណែនាំអោយលោកគឹម សុវណ្ណ ប្រធានមន្ទិរសាធារណ:ការខេត្តយកថវិការដ្ឋរបស់មន្ទីរជួយសាងសង់បន្តពីផ្លូវខេត្តថែម១.០០០មែត្រទៀតដើម្បីអោយក្លាយជាផ្លូវទាំងអស់។
ប៉ុន្តែ ក្នុងរដូវប្រាំងខាងមុខទើបបានធ្វើ។នៅរដូវវស្សានេះគ្រាន់តែឈូសឆាយ ក្រាលថ្មមិចសម្រួលចរាចរណ៍៕ដោយ:ឃិន គន្ធាphoto_2016-08-10_13-54-07 photo_2016-08-10_13-54-17