បន្ទាយមានជ័យ: មន្ត្រីជាន់ខ្ពស់ប្រទេសកម្ពុជានិងថៃអះអាងថាភាគីទាំង២ ចាំបាច់ណាស់ត្រូវពន្លឿនការស្តារឡើងវិញនិងស្ថាបនាតភ្ជាប់ផ្លូវដែកក្នុងប្រទេសកម្ពុជានិងផ្លូវដែកភ្ជាប់នឹងប្រទេសថៃអោយបានឆាប់ៗខាងមុខ ហើយដំណើរការដឹកជញ្ជូន។
ថ្ងៃទី១០កក្កដាឆ្នាំ២០១៦ ឯ/ឧ ទេសរដ្ឋមន្ត្រូីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ:ការនិងដឹកជញ្ជូនកម្ពុជានិងមន្ត្រីជាន់ខ្ពស់ក្រសួង,ឯ/ឧ នុតថាវុឍ ពោធីសារ៉ូ ឯកអគ្គរាជរាជទូតថៃប្រចាំកម្ពុជានិងប្រតិភូ ព្រមទាំងលោកលី សារី អភិបាលរងខេត្ត,លោកគឹម សុវណ្ណ ប្រធានមន្ទូីរសាធារណ:ការនិងដឹកជញ្ជូននៃខេត្តបន្ទាយមានជ័យបានរួមគ្នាចុះពិនិត្យនិងជម្រុញដោះស្រាយផលបះ៉ពាល់ ហើយបង្កើនល្បឿនសាង់សង់ផ្លូវដែកនៅព្រំដែនកម្ពុជា ថៃនាក្រុងប៉ោយប៉ែត។
ឯ/ឧស៊ុន ចាន់ថុល មានប្រសាសន៍ថា :ផលប៉ះពាល់សេសសល់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែតត្រូវតែដោះស្រាយអោយបានលឿនបំផុតព្រោះឯ/ឧនិងអន្តរក្រសួងត្រូវគោរពរាយការណ៍ជូនសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ក្នុងនោះឯ/ឧ និយាយត្រង់ៗសុំលោកលី សារី អភិបាលរងខេត្តក្នុងនាមឯ/ឧ សួន បវរ អភិបាលខេត្តនិងឯ/ឧ ផ្ទាល់ស្នើសុំឯ/ឧឧកញ៉ា កុក អាន ម្ចាស់សំណង់កាសីុណូប៉ះពាល់នៃក្រុមហ៊ុនអានកូនៅភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតដែលនោះសេសសល់ច្រើន ហើយរាំងស្ទះដល់ការដ្ឋានស្ថាបនាផ្លូវដែក សូមអោយសហការនឹងក្រុមការងារដើម្បីរុះរើចេញជាបន្ទាន់។
បន្ទាប់មក តំណាងក្រុមហ៊ុនអានកូនិងលោកលី សារី ,លោកតំណាងក្រុមហ៊ុនសុីណូហៃត្រូរបស់ប្រទេសចិនដែលជាអ្នកទទួលសិទ្ធិស្ថាបនាផ្លូវដែកនិងតំណាងក្រុមហ៊ុននីផុនណូ កូអិដែលជាកុងស៊ុលតង់បានសហការចង្អុលបង្ហាញសំណង់ត្រូវកាត់ រុះរើដូចជា ហាងទ្រូកាហ្វេរ,សសរធំខាងមុខនៃអគារកាសីណូ,អាសន:រូបសក្ការ:,ដើមឈើជាដើម។
ចំណែកខាងសំណង់រោងអតីតផ្សាររ៉ារបស់ក្រុមហ៊ុនអានកូនៅម្តុំស្ថានីយ៍ប៉ោយប៉ែតក៏តំណាងក្រុមហ៊ុនអះអាងថា ត្រូវរុះរើចេញអោយអស់ឆាប់ៗនេះដែរ។
ឯ/ឧទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលនិងឯ/ឧ នុតថាវុឍ ពោធីសារ៉ូនិងប្រតិភូបានដើរពិនិត្យដ៏វែងលើការដ្ឋានផ្លូវដែកពីស្ពានដែកត្រង់ព្រំដែនដល់ចុងផ្លូវតភ្ជាប់នឹងផ្លូវដែកដែលស្ថាបនាដោយក្រុមហ៊ុនថូល (Toll)របស់អូស្ត្រាលីរួចកន្លងមកហើយបានចាប់ដៃគ្នាបង្ហាញទៅប្រមុខរាជរដ្ឋាបាលនៃប្រទេសទាំង២ ដោយអះអាងពីការជម្រុញល្បឿនស្ថាបនាផ្លូវដែកក្នុងប្រទេសកម្ពុជាទិសពាយ័ព្យនិងតភ្ជាប់ផ្លូវដែកប្រទេសថៃអោយបានឆាប់ៗខាងមុខនេះ។
ឯ/ឧ ទេសរដ្ឋមន្ត្រូីក៏ឆ្លៀតអះអាងថា កម្ពុជានឹងខិតខំរកមូលនិធិសាងសង់ផ្លូវដែកពីប៉ោយប៉ែតអោយដល់ភ្នំពេញក្នុងឆ្នាំនេះ។ហើយបន្តស្ថាបនាភ្ជាប់ផ្លូវប្រទេសវៀតណាមនិងផ្លូវដែកអាស៊ាន-ចិន(សឹង្ហបូរី-គុនមិញ)ផងដែរ។
តមកគណ:ប្រតិភូមន្ត្រីជាន់ខ្ពស់កម្ពុជា ថៃបានបន្តទៅពិនិត្យទីតាំងនៃគម្រោងបើកច្រកព្រំដែនអន្តរជាតិថ្មីស្ទឹងបត់-ណងអៀនស្ថិតនៅភូមិស្ទឺងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតនិងភូមិណងអៀនឃុំថាខាមស្រុកអារញ្ញប្រាថេត។
ឯ/ឧទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលមានប្រសាសន៍ថា:ចំណុចសេសសល់នៃគម្រោងបើកច្រកនេះគឺមាត្រា ១នៃអនុស្សាណ:គឺករណីរថយន្តដឹកជញ្ជូនឆ្លងកាត់ស្ពាននៃអូរព្រំដែននិងផ្លូវគឺភាគីថៃយកលុយចុះពេលចូលមកកម្ពុជា។តែពេលចូលពីកម្ពុជាទៅវិញ សូមកុំយក។
ហើយមួយចំនុចទៀតគឺទីតាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ,ការិយាល័យធ្វើការ,ឃ្លាំងជាដើមលើទឺកដីកម្ពុជាក៏ត្រូវទុកជូនភាគីថៃមកសហការចុចចំណុចបង្កកទុកអោយសីុមេទ្រីនឹងខាងភូមិសាស្ត្រដីថៃ ពោលគឺដើម្បូកុំអោយម្ចាស់ដីខាងភាគីកម្ពុជាខ្លាចថា មន្ត្រីកម្ពុជាលំអៀងទៅខាងទីតាំងដីរបស់អ្មកណាម្នាក់៕ដោយ:ឃិន គន្ធា