​កំលាំង​ស្នងការ​នគរបាល​ខេត្តរតនគិរី​សហការ​ជាមួយ​អធិការនគរបាល​ស្រុក​វើ​ុ​ន​សៃ​ចុះ​ឆេ​ក​ឆេរ​ផ្ទះ​ប្រពន្ធចុង​ជនល្មើស​រកឃើញ​អាវុធ​វែង​-​ខ្លី ២​ដើម​

0

ខេត្តរតនគិរី៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីសហការជាមួយកម្លាំងនគរបាលស្រុកវ៉ើនសៃ នៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦នេះបានចុះឆេកឆេរផ្ទះមុខសញ្ញាសង្ស័យឈ្មោះពេជ្រ ផល្លី ២កន្លែង (ផ្ទះប្រពន្ធដើម និងប្រពន្ធចុង) នៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ ខេត្តរតនគិរី។ កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦ កន្លងទៅមានជនល្មើសពីរនាក់ប្រដាប់ដោយអាវុធវែង១ដើមបានចូលធ្វើសកមុ្មភាពគំរាមភ្ជង់ប្លន់ហើយចាប់ចងម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធរួចបានប្រមូលយកសម្ភារៈមួយចំនួននៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាងខេស្ថិតនៅភូមិវ៉ង ឃុំកាជូន ស្រុកវ៉ើនសៃខេត្តរតនគិរី។

ដោយជនសង្ស័យបានរត់គេចខ្លួន ស្នងការដ្ឋានខេត្តរតនគិរីសហការជាមួយស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងដឹកនាំជំនាញដោយនាយកដ្ឋានព្រហ្មទណ្ឌបានដំណើរការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីរនាក់ ទី១.ឈ្មោះតាំ គ្រីយ៉ា ទីលំនៅស្រុកពញ្ញាក្រែក ទី២ឈ្មោះនី យូសុខ មានទីលំនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ (អ្នកទាំង២ជនជាតិខ្មែរឥស្លាម) ជនសង្ស័យឈ្មោះពេជ្រ ផល្លី បានរត់គេចខ្លួន។
តាមចំលើយសារភាពរបស់ជនសង្ស័យខាងលើនៅវេលាម៉ោង១១នឹង៣០នាទី យប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលជំនាញខេត្តរតនគិរីដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាចុះឃាត់ខ្លួនជនសង្ស័យម្នាក់ជាប្រពន្ធចុង របស់ឈ្មោះពេជ្រ ផល្លី មានឈ្មោះក្រាយ ច្រំ ជនជាតិលន់មានទីលំនៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ ជាបក្ខពួក។
ឆ្លងតាមការសួរចំលើយជនសង្ស័យឈ្មោះក្រាយច្រំបាននាំកម្លាំងទៅយកវត្ថុតាងក្នុងអំពើប្លន់ដែលបានលាក់ទុករួមមានអាវុធAKកាត់ស្វាយ១ដើម បង់១ គ្រាប់២៦គ្រាប់ និងអាវុធខ្លី១ដើម បង់១ គ្រាប់៩គ្រាប់ កងដៃផ្លាក់ទីន១វង់ ក្រវិលផ្លាក់ទីន១គូចិញ្ចៀនផ្លាក់ទី១វង់ និងខោខូវប៊យ២។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនាំមកស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ យក្ខ ឡោមphoto_2016-08-10_19-50-32 photo_2016-08-10_19-50-36