បន្ទាយមានជ័យ:កូនឈើប្រណិតចំនួន៣៥០០ដើម ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមសនជ័យ រៀបចំពិធីដាំលើផ្ទៃដីជាង២ហិចតានៅក្នុងវីរអន្តរាគមន៍៥១៣ និងកូនឈើហូបផ្លែចំនួន៧០០០ដើមចែកជូនពលរដ្ឋ ដើម្បីអបអរសាទរទិវារុក្ខាទិវា៩កក្កដា ឆ្នាំ២០១៦។ ការប្រារពទិវានិងដាំកូនឈើនេះធ្វើឡើង នៅភូមិថ្មសិនសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីឯ/ឧ អីុ ឡុងសមាជិកក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ សិស្ស លោកគ្រូអ្នកគ្រូនិងយោធា៥១៣រាប់រយនាក់។
លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបានលើកឡើងពីប្រវត្តិនៃពិធី បុណ្យរុក្ខទិវា ជាទិវាបុណ្យជាតិដែលបង្កើតឡើងដោយស្នាប្រហស្ថរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមរតនះកោដិ នរោត្តម សីហនុ នាសម័យសង្គមរាស្ត្រនិយមនិងកំណត់ដោយព្រះរាជក្រិក្យចុះថ្ងៃទី៨១៩៥២ហើយទិវានេះផងដែរតែងប្រារពធ្វើជារៀងរាលឆ្នាំ។
សម្រាប់បុណ្យរុក្ខទិវាឆ្នាំងនេះខ័ណ្ឌរដ្ឋបាលព្រៃឈើបានបណ្តុះកូនឈើ ដែលត្រូវដាំមានចំនួន៣៥០០ដើមនិងកូនឈើគ្រញូង បេង ធ្នង់ ប្រេងខ្យល់ កូនឈើហូបផ្លូបចំនួន៧០០០ដើម ទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំ។តាមរយះសកម្មភាពនេះវាពិតជាបានឆ្លុះបញ្ចាំង ពីចូលរួមយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូក្នុងការស្តារព្រៃឈើឡើងវិញដោយចូលរួមដាំដើមឈើឡើងវិញ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ព្រៃឈើបានតួនាទីសំខាន់ណាស់ ក្នុងការជួយថែ រក្សា ដំណើរការប្រពន្ធ័អេកូឡូស៊ី តាមរយៈការជួយធ្វើនិយត័កម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
ការបាត់បង់ព្រៃឈើ ពិតជានាំមកនៅគ្រោះមហន្តរាយយ៉ាងធំធេងដល់ភពផែនដីយើង ដូជា ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ រាំងស្ងួត ដូចដែលខេត្តបន្ទាយមានជ័យបានជួបជាញឹកញាប់។ដូចនេះដើម្បីជំនួសមកវិញនៅព្រៃឈើដែលបានបាត់បង់សំណូមពរដល់បងប្អូននិងក្មួយៗទាំងអស់ត្រូវរួមគ្នាដាំដើមឈើឡើងវិញតាមដីចំការ តាមព្រំដី តាមភ្លឺស្រែ ដើម្បីធ្វើអោយបរិស្ថានមានភាពប្រសើឡើងវិញ៕ដោយ:ឃិន គន្ធា