​លោក​ឧកញ៉ា​ទៀត វិចិត្រ បាន​ឧបត្ថម្ភ​អូប័រ​កម្លាំង​១៧៥​សេស មួយគ្រឿង​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៦នេះ លោកឧកញ៉ាទៀ វិចិត្រនាយកក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដប៊ូត( g.t.v.c speed boat)បានធ្វើការប្រគល់ អូប័រល្បឿនលឿនមួយគ្រឿងកម្លាំង១៧៥ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងធ្វើជាមធ្យោបាយសម្រាប់ជួយសង្គ្រោះ ពលរដ្ឋពេលមានគ្រោះអាសន្ន ។លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដប៊ូត ដែលបានបរិច្ចាគថវិកាច្រើនសន្ធឹកសន្ធាប់ ទិញអូប័រដ៏មានតម្លៃនេះជូននគរបាលខេត្តព្រះសីហនុ ។

លោកស្នងការបានបញ្ជាក់ថា អូប័រនេះ លោកនឹងប្រគល់ជូនទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង ដើម្បីប្រើប្រាស់ បម្រើប្រជាពលរដ្ឋឲ្យចំគោលដៅ ទី១ការល្បាតការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ
និងអន្តរជាតិទី២ជាមធ្យោបាយជួយសង្គ្រោះជនរងគ្រោះពេលដែលមានគ្រោះថ្នាក់ផ្សេងៗនៅលើផ្ទៃសមុទ្រ និង ទី៣ ជាមធ្យោបាយ សម្រាប់ដឹកជញ្ជូនអ្នកជម្ងឺ និងស្ត្រីត្រូវសំរាលកូន ដែលត្រូវការសង្គ្រោះបន្ទាន់មកកាន់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ។

លោកឧញ៉ាទៀ វិចិត្រ បានបញ្ជាក់ជូនលោកស្នងការ ថា ៖ នៅពេលណា ដែលអូប័រនេះត្រូវការជួសជុល សូមយកមកជួសជុលនៅកន្លែងរបស់គាត់ គាត់ជួសជុលឲ្យ និងផ្លាស់ប្តូរគ្រឿងបន្លាស់ជូន ដោយមិនគិតលុយអ្វីទាំងអស់ ។photo_2016-08-10_19-52-59 photo_2016-08-10_19-53-10 photo_2016-08-10_19-53-19 photo_2016-08-10_19-53-31