​បុក​ពីក្រោយ​ពេញទំហឹង​ធ្លាក់​ប្រឡាយ​ទី​២​រងរបួស​អ្នកបើក​ទាំង​២

0

កណ្តាល=ករណីចរាចរណ៏រវាងរថយន្តនិងរថយន្តកេីតហេតុថ្ងៃទី១១ ខែ០៧ឆ្នាំ២០១៦វេលាម៉ោង ២១:៣០នាទីចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ៣០-៣១។បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់០១ ប្រុស ,ស្រាល ០១នាក់ប្រុសខូចរថយន្ត០២គ្រឿង ។លោកវរសេនីយ៏ទោ មាន សំណាង អធិការការនគរបាលស្រុកអង្គស្នួលបានប្រាប់សភាពនៃរឿងហេតុថានៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ បង្ករដោយរថយន្តមួយគ្រឿងម៉ាក HINOពណ៍ត្រេអី ពាក់ផ្លាកលេខ ព្រះសីហនុ .៣A ១៤៣៦
អ្នកបេីកបរដោយឈ្មោះ ធុន ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិឬស្សីជុក
ឃុំបន្ទាយចក្រី ស្រុកព្រៈស្តេចខេត្តព្រៃវែង(របួសធ្ងន់) បានបេីកមកពីទិសខាងកើតទៅលិច (ភ្នំពេញ – ព្រះសីហនុ) លុះដល់ចំណុចខាងលើបានជ្រុលទៅបុក រថយន្ត
មួយគ្រឿងម៉ាក NISSAN ពណ៍ស. ខៀវពាក់ផ្លាកលេខ ព្រះសីហនុ៣A• ២៩២៩
បេីកបរដោយឈ្មោះអួង ចក់ ភេទប្រុសអាយុ២១ឆ្នាំទីលំនៅ ភូមិត្រាសស ឃំុសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត (របួសស្រាល)ដែលឈប់នៅលើទ្រូងថ្នល់ភាគខាងជើង (ចុៈទិញថ្នាំពេទ្យ)បណ្ដាលរថយន្តធ្លាក់ចូលប្រឡាយទឹកខាងជើងថ្នល់ជាតិ ចំណែករថយន្តHINO ប្រភេទដឹកទំនិញធន់ធំ ធ្លាក់មកខាងត្បូថ្នល់ជាតិជ្រុលទៅបុកតូបធ្វើម៉ូតូបណ្តាលអោយខូចខាត មួយចំនួន ។ក្នុងនោៈបណ្តាលអោយខូចខាតរថយន្ត០២ គ្រឿងទាំងសងខាង តាមសេចក្តីសន្និដ្ឋានជំហានដំបូងលោកអធិការបញ្ជាក់ថា
ករណីនេះបណ្ដាលមកពីអ្នកបើករថយន្ត HINOបើកក្នុងល្បឿនលឿនខ្វៈការប្រុងប្រយត្ន័ ទើបបុកគេពីក្រោយបែបនេៈ ។
ចំណែកមធ្យោបាយពាក់ពន្ធ័ជំនាញ
យកមករក្សាទុកនៅអធិរដ្ឋាននគរបាលស្រុកអង្គស្នួល។
ករណីនេះកំលាំងជំនាញបានកំពុងវាស់វែងក៍សាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។photo_2016-08-11_09-48-48 photo_2016-08-11_09-48-52 photo_2016-08-11_09-48-44 photo_2016-08-11_09-48-42