​ដីព្រៃ​មួយកន្លែង​នៅ​ភូមិ​ស្ទឹង​សំរោង​ត្រូវបាន​គេ​ឃុបឃិត​លក់​ទៅអោយ​ក្រុមហ៊ុន​

0

ព្រះសីហនុ៖សេចក្តីរាយការណ៍ មួយបានអោយដឹងថា មានឈ្មូញរកសីុទិញដីលក់ដីប្រមាណពីទៅបីនាក់ កំពង់តែនាំគ្នាមកទិញដីរបស់ប្រជាពលរដ្ធ ដែលរស់នៅភូមិស្ទឹងសំរោង ឃុំអូបាក់រទេះ ស្រុកកំពង់សិលា ប្រមាណជាងមួយពាន់ហិតតា ក្នុងមួយហិតតា ពួកឈ្មូញហានទិញក្នុតំលៃ(បួនពាន់មួយរយដុល្លាក្នុមួយហិតតា)(4100$)ប្រជាពលរដ្ធនៅទីនោះ បានលួចខ្សឹម ប្រាប់ អ្នកយកព័តមានថា មានឈ្មូញរកសីុទិញដី និងលក់ដី ២នាក់ តាមរយះប៉ូលិស ប៉ុស្តចំការហ្វួង មកទិញដីពីប្រជាពលរដ្ធនិងរៀបដីព្រៃលក់នោះទី១ ឈ្មោះ គិន ផល្លី ទី២ ឈ្មោះអឹុម សាញ់ ដែលជាអ្នកជើងខ្លាំពូកែខាងរៀបដីព្រៃលក់ទៅអោយក្រុមហ៊ុន។ប្រភពបានបន្តទៀតថា កាលពីមុនអ្នកទាំងពី អាងដៃគូរម្នាក់ខាងទិញដីលក់ដី ប៉ុន្តែរឿងនោះត្រូវបាន បញ្ចប់ដោយ ក្រុមនិស្សិតរបស់សម្តេចតេជោហ៊ុនសែន ដែលបានចុះមកវាសវែងជួនប្រជាពលរដ្ធ។ប៉ុន្តែបច្ចប្បន្ននេះ លោក គិន ផល្លីនិងលោក អឹុម សាញ់ នៅតែបន្ត ការប្រមូលទិញដីដែលក្រុមនិស្សិតវាសវែង និងភាគច្រើនទិញដីព្រៃ ដែលគ្រាប់គ្រងដោយរដ្ធបាលព្រៃឈើនិងបរិស្ថាននិងអាជ្ញាធរ។ឬមូយក៏មានការឃុបឃិតលក់ដីព្រៃ បានជាបណ្តែតបណ្តោយអោយពួកឈ្មូញទិញដីព្រៃតាមតែអំពើចិត្តយ៉ាងនេះ។សារព័តមានយើង មិនអាចសំុការបំភ្លឺ ពីអាជ្ញាធរមូលដ្ធាននិងជុំនាញបានទេក្នុងការចោទប្រកាន់ដូចខាងលើនេះ។ស្ទឹងសំរោងphoto_2016-08-11_09-47-11 photo_2016-08-11_09-47-08 photo_2016-08-11_09-47-16