​ជនសង្ស័យ​ចំនួន​៣​នាក់ បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ករណី​ប្លន់​ប្រដាប់អាវុធ​

0

ខេត្តរតនគិរី៖ ជនសង្ស័យប្រុស-ស្រីចំនួន៣នាក់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះត្រូវបានកម្លាំងនគបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៦វេលាម៉ោង៨នឹង៣០នាទីនេះ។
គួររំលឹកផងដែរថា ជនសង្ង័យប្រុស-ស្រីចំនួន៣នាក់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធដោយប្រើប្រាស់អាវុធAKកាត់ស្វាយមួយដើមបង់មួយគ្រាប់ចំនួន២៦គ្រាប់នឹងអាវុធខ្លីមួយដើមបង់មួយគ្រាប់ចំនួន៩គ្រាប់ចូលធ្វើសកម្មភាពគំរាមភ្ជង់ហើយចាប់ចងម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធរួចហើយប្រមូលយកទ្រព្យសម្បត្តិនៅត្រង់ចំណុចផ្ទះលក់គ្រឿងទេសមាត់ផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាងខេ ស្តិតនៅក្នុងភូមិរ៉ងឃុំកាចូនស្រុកវើុនសៃចេត្តរតនគិរី ។ សម្ភារ:ដែលបាត់បង់រួមមាន: ខ្សែកមាស២ជីខ្សែដៃផ្លាក់ទីន២ជីជញ្ចៀនមាស២វង់(២ជី)លុយខ្មែរ៦០ម៉ឺនរៀលលុយដុងមួយលានដុងបារី២០សុងហើយរត់គេចខ្លួនបាត់ស្រមោល។
ស្នងការដ្ឋាននគបាលខេត្តរតនគិរី ដឹកនាំកម្លាំងជំនាញព្រហ្មទ័ណ្ឌចុះសហការជាមួយកម្លាំងអធិការស្រុកវើុនសៃនឹងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប្រើរយពេលប៉ុន្មាន១០ថ្ងៃតែប៉ុណ្ណោះក៍ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅវេលាម៉ោង១១នឹង៣០នាទយប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៦តែម្តងទី១ឈ្មោះតាំ គ្រីយ៉ា ភេទប្រុសអាយុជាង៣០ឆ្នាំជនជាតិខ្មែរឥស្លាម មានស្រុកកណើតស្រុកពញ្ញាក្រែក ទី២ឈ្មោះ នី យូសុខភេទប្រុសអាយុជាង៤០ឆ្នាំជនជាតិឥស្លាម មានទីលំនៅស្រុកតំបែរខេត្តត្បូងឃ្មុំ តាមចំម្លើយសារភាព ជនសង្ស័យទី៣ទៀតឈ្មោះ ពេជ្យ ផល្លី បានរត់គេចខ្លួនបាត់ មានប្រពន្ធចុងឈ្មោះ ក្រាយ ច្រំ រស់នៅភូមិទៀមក្រោម ឃុំភ្នំកុកស្រុកវើុនសៃ(ជាបក្ខពួក)។ ឆ្លងតាមការសួរចំម្លើយជនសង្ស័យឈ្មោះ ក្រាយ ច្រំ ក៍បាននាំកម្លាំងទៅយកវត្ថុតាងក្នុងអំពើប្លន់ដែលបានលាក់ទុកធ្វើសកម្មភាពប្រគល់ឲ្យសមត្តកិច្ចរួមមាន៖ អាវុធAKកាត់ស្វាយ១ដើម បង់១គ្រាប់ចំនួន២៦គ្រាប់នឹងអាវុធខ្លី១ដើមបង់១គ្រាប់ចំនួន៩គ្រាប់ កងដៃផ្លាក់ទីន១វង់ ក្រវិលផ្លាក់ទីន១គូរ ចិញ្ចៀនផ្លាក់ទីន១វង់នឹងខោខូវប៊យ២ ទូរស័ព្ទដៃមិត្តហ្វូន២គ្រឿងនឹងម៉ូតូ១គ្រឿងសំរាប់ជិះធ្វើសកម្មភាព។បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៣នាក់ធ្វើការបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ៕ ដោយ៖ យក្ខ ឡោមphoto_2016-08-11_20-35-35