ដោយលោក អ៊ូង វឹង
កំពត ៖ នៅវេលាម៉ោង ២១:២៥នាទី មានហិង្សាដោយចេតនា ០១ករណី នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។ ជនសង្ស័យឈ្មោះ ជុំ សារុន ភេទប្រុស អាយុ ៣៨ឆ្នាំ បានយកកាំបិតមកចាក់ត្រូវឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣៤ឆ្នាំ ចំនួន ០១កាំបិត ត្រូវដើមដៃខាងឆ្វេង ។ មូលហេតុទំនាស់ពាក្យសម្តីពេលផឹកស៊ីជាមួយគ្នា ។ លុះដល់ម៉ោង ៨:០០នាទី ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦ ទើបសមត្តកិច្ច បង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យបាន នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ។សមត្តកិច្ច បានអោយដឹងថា ការវាយគ្នាបណ្តាលអោយរងរបួសមូលហេតុផឹកស្រាក្លែមសម្តី ដូចពាក្យចាស់បូរាណ លោកពោលថា អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក។ហេីយជនសង្យ័យត្រូវ បានសមត្តកិច្ចកំពង់តែ កសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ប្រជាពលរដ្ធ រស់នៅក្រុងកំពត កំពង់តែរងចាំមើលចំណាត់ការរបស់ សមត្តកិច្ចនិងលោកតុលាការដាក់ទោសជនល្មើសនេះបានប៉ុន្មានថ្ងៃ៕