ទីក្រុង​ចំនួន​៩​របស់​ចិន​បាន​ចង​សម្ព​ន្ធ័​ភាព​ជាមួយ​រាជធានី​ភ្នំពេញ​

0

 ដោយ ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ អាចចាត់ទុកជាផ្លែផ្កាថ្មីមួយទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញក្រោយពីទទួលបានគោលការណ៏ របស់ក្រសួងមហាផ្ទៃក្នុងការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តារទីក្រុងរបស់ប្រទេសចិន ដែលរហូតមកដល់ពេលនេះ ធ្វើឲ្យរាជធានីភ្នំពេញ មានphoto_2016-07-13_13-09-02ចំណងមិត្តភាពចំនួន៩ទីក្រុងហើយ ។ ជាក់ស្តែង នៅសាលារាជធានីភ្នំពេញ រសៀលថ្ងៃទី១១កក្កដា២០១៦ ទីក្រុងវូហាន និងខេត្តហ៊ូប៉ិ សាធារណៈរដ្ឋប្រជាមានិត្យចិន បានឈានដល់ការចុះហត្ថលេខា យោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាព ជាមួយរាជធានីភ្នំពេញ ។ក្នុងជំនួបពិភាក្សាមុននឹងចុះហត្ថលេខានោះលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក Hu Shuguang ប្រធានក្រុមប្រឹក្សានយោបាយបក្សប្រជាជនចិនទីក្រុងវូហាន បានផ្តល់នូវបទពិសោធន៏ឲ្យគ្នាទៅវិញទៅមកក្នុងដំណើរការអភិវឌ្ឍន៏ទីក្រុង ហើយការចុះហត្ថលេខាចងសម្ពន្ធ័ភាពរវាងទីក្រុងទាំង២ភ្នំពេញ.វូហាននាពេលនេះ នឹងធ្វើឲ្យទីក្រុងទាំង២កាន់តែទទួលបាននូវកិច្ចសហប្រតិបត្តិការលើច្រើនវិស័យក្នុងបុព្វហេតុ អភិវឌ្ឍន៏និងការរីកចំរើនរបស់ទីក្រុងទាំង២ ។មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា វូហានជាទីក្រុងទី៩ហើយនៃសាធារណៈរដ្ឋប្រជាមានិត្យចិនដែលរដ្ឋបាលរាជធានីភ្នំពេញបានចងសម្ពន្ធ័ភាពជាមួយ ហើយក៏នៅមាន ការចងសម្ពន្ធ័ភាពបែបនេះជាបន្តបន្ទាប់ទៀត ។ខ្លឹមសារអនុស្សារណៈនៃការយោគយល់គ្នានេះ បានបង្ហាញពីការរក្សាទំនាក់ទំនងដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរអត្ថប្រយោជន៏រួមគ្នាទៅវិញ ទៅមក,ជំរុញដំណើរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំទីក្រុងទាំង២ដើម្បីជំរុញកិច្ចសហការឲ្យកាន់តែស៊ីជំរៅ ជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៏ចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំកីឡានិងទេសទេសចរណ៏ ហើយភាគីទាំង២នឹងពង្រឹងទំនាក់ទំនង ក្នុងការងារប្រាស្រយ័ទាក់ទងគ្នាក្នុងចំណោមស្ថាប័ន និងសមាគមន៏ស្ត្រី យុវជន រវាងទីក្រុងទាំង២ឲ្យបានកាន់តែជិតស្និត៕photo_2016-07-13_13-09-10