កន្ទេលធំបន្លំដេក​រោងចក្រ​កិន​ក្ដា​បន្ទះ​ឡាំ​សុង របស់​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ ​ថា​ដឹកឈើ​ខុសច្បាប់​មក​ផលិត​

0

 

កំពង់ធំ៖ រោងចក្រកិនឈើ ធ្វើក្ដាបន្ទះ របស់ក្រុមហ៊ុនអង្គរប្លាយវូដ ដែលស្ថិតនៅម្ដុំផ្លូវបំបែក ទៅខេត្ត ព្រះវិហារ ត្រង់ភូមិភូមិថ្នល់បំបែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកំពុងទទួលរងការរិះគន់ថា បានដឹកឈើ ខុសច្បាប់ចូលមកផលិត ពុំអនុវត្តតាមច្បាប់អនុញ្ញាតិ ហៅថា ប៉េសេនោះទេ ចំណែកសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ដែលនៅក្បែររោងចក្រនេះ ហាក់ដូច ជាគ្មានចំណាត់ការអ្វីនោះឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ថា ជាការត្រូវរ៉ូវគ្នា។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនៃស្ថាប័នខ្លះ ដែលបានឃើញច្បាប់អនុញាតិ និងឈើនៅក្នុងរថយន្តធន់ធំ ដឹកចូលរោងចក្រនេះ បានអះអាងថា ជាប្រភេទឈើហ៊ុបមូល ដែល មានទំហ៊ុំមុខកាត់ពី៣០ ទៅ៦០ស.ម(សង់ទីម៉ែត្រ) ហើយក្នុង១យប់ៗគឺដឹកចូលពី៤ទៅ៦រថយន្ត ធន់ធំ ចំណែកនៅក្នុងអនុច្បាប់អនុញាតិ គឺមានទំហុំមុខកាត់១៥.៣០(សង់ទីម៉ែត្រ)តែប៉ុណ្ណោះ។
ប្រភពនេះ បានបន្តឲ្យដឹងថា សកម្មភាពដឹកឈើ ខុសពីច្បាប់អនុញាតិនេះ បានត្រូវគេ ទំនាក់ទំនងជាមួយ សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់មួយចំនួន នៅក្នុងខេត្តអស់ហើយ ទើបមិន មានប្រតិកម្មអ្វីនោះ។
ប្រភពដដែលនេះ បានបន្តនិយាយឲ្យដឹងថា ឈើហ៊ុបមូល ដែលគេដឹកចូល រោងចក្រកិន ឈើ ធ្វើក្ដារបន្ទះ របស់ក្រុមហ៊ុន អង្គរប្លាយវូដនេះ មានឈើខ្លះ ដឹកមកពីខេត្តព្រះវិហារ និងនៅក្នុង ខេត្តកំពង់ធំនេះ ហើយឈើទាំងនោះ គឺចេញពីតំបន់ព្រៃឡង់ ដែលជាព្រៃហាមឃាត់រដ្ឋទាំងអស់។
ប្រភពដដែលនេះ បានសុំឲ្យឯកឧត្ដមអភិបាលខេត្តកំពង់ធំ និងឯកឧត្ដមនាយ អធិការរដ្ឋបាលព្រៃឈើប៉ែកខាងជើបឹងទន្លេសាប ជួយពិនិត្យទង្វើមិនប្រក្រតី របស់សមត្ថកិច្ចក្រោម ឧិវាទផង និងសូមឲ្យមានការអនុវត្តច្បាប់ស្មើភាពគ្នាចំពោះមុខច្បាប់ កុំអនុវត្តច្បាប់តែអ្នកស៊ីឈើ កំប៉េកកំប៉ុកគ្មានលុយទំនាក់ទំនងចំណែកអ្នកធំដុំរួចខ្លួនរហូតនោះ។
ទាក់ទិននឹងព័ត៌មានខាងលើនេះ លោកហៀង ដែលគេដឹងថា ជានាយក ក្រុមហ៊ុនអង្គរ ប្លាយ វូដកិនឈើធ្វើក្ដាបន្ទះនេះ មិនបានបំភ្លឺដូចម្ដេចនោះទេ ព្រោះអ្នកសារព័ត៌មានព្យាយាម ទំនាក់ទំនង សុំបំភ្លឺមិន ដោយទូរស័ព្ទរបស់គាត់ ត្រូវសម្លេងមនុស្សស្រីទទួល ហើយតប ដដែលៗថា គាត់មិននៅ រង់ចាំគាត់ជម្រាបគាត់ជូន (ម្ចាស់ទូរស័ព្ទ)។
ឯលោកខោ ចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ដែលមានដែនសមត្ថកិច្ចនៅ ទីនោះ គឺអ្នកសារព័ត៌មានសុំបំភ្លឺមិនបានទេ នៅពេលនេះ ដោយទូរស័ព្ទរបស់លោក ហៅ មិនចូល ៕ដោយផន សុជាតិphoto_2016-08-12_13-42-33 photo_2016-08-12_13-42-26 photo_2016-08-12_13-42-29 photo_2016-08-12_13-42-19