​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​នៅក្នុង​ខេត្តមណ្ឌលគិរី

0

ដោយ ពលៈ

មណ្ឌលគិរី៖ ការកាប់ទន្ទ្រានព្រៃយកដីខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋដែលចំណាក់ស្រុកមកពីបណ្តាខេត្តផ្សេងៗ នៅតែមានការលួចចូលកាប់ទន្ទ្រានព្រៃយកដី ទាំងនេះហើយដែលធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ និងបាត់បង់នៅទីជម្រកសត្វព្រៃជាដើម ។photo_2016-07-13_13-40-36ជាក់ស្តែងកាលពីថ្ងៃទី១១ខែកក្តដា ឆ្នាំ២០១៦នេះ កម្លាំងជំនាញចម្រុះរួមមាន លោក សូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី លោក នុត បឿន អភិបាលរងស្រុកកោះញែក និងកម្លាំងកងរាជអាវុធហត្ថស្រុក យោធាស្រុក បានចុះប្រតិបត្តិការធ្វើការបង្ក្រាបប្រជាពលរដ្ឋដែលចំណាក់ស្រុកមកពីខេត្តផ្សេងៗ មកកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងទឹកដីខេត្តមណ្ឌលគិរី នៅចំនុចទីតាំងក្រុមហ៊ុន ផេស៊ីហ្វិកភើល យ៉ញស្តុកខមភីនី លីមីតធីត ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ។ហើយការចុះបង្ក្រាប់នេះជាលទ្ធផលក្រុមការងារជំនាញ បានរុះរើរោងប្រក់តង់ចំនួន១៦ ព្រមទាំងធ្វើការណែនាំដល់ប្រជាពលរដ្ឋចំនួន២៣១នាក់ឲ្យចាក់ចេញពីទីនោះ និងឃាត់ខ្លួនមេខ្យល់ជាស្ត្រីដែលមានឈ្មោះ រឹត វណ្ណី អាយុ ៤២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដឹងតែទីកន្លែងកំណើតនៅភូមិរ៉ា ឃុំត្នោតជុំ ស្រុកក្រកូរ ខេត្តពោធិសាធន៍។
បច្ចុប្បន្នស្ត្រីជាមេខ្យល់ ត្រូវកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី កំពុងរៀបចំចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនតិវិធីនៃច្បាប់៕ photo_2016-07-13_13-40-32 photo_2016-07-13_13-40-29 photo_2016-07-13_13-40-43 photo_2016-07-13_13-40-36