​សមាគមន៍​អតីតយុទ្ធជន​ខេត្តកំពង់ឆ្នាំង​នាំយក​ប្រាក់​មរណៈ​សង្គ្រោះ​ផ្តល់ជូន​គ្រួសារ​សព អតីតយុទ្ធជន​ដែល​បានទទួល​មរណៈភាព​នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​

0

ខេត្តកំពង់ឆ្នាំង៖ លោក ថោង ចំរើន អនុប្រធានអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនខេត្ត និងជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង តំណាង
ឯកឧត្តម ធន ធឿន ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក វរសេនីយ៍ទោ គឹម ថេន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមនឹងក្រុមការងារស.អ.កខេត្ត នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញចូលរួម ក្នុងវិធីបុណ្យសព និងយកថវិការ បេឡាមរណសង្គ្រោៈ របស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)ទៅផ្តល់ជូនលោកស្រី ឈុន សន ត្រូវជាគ្រួសាសព ឈ្មោះ ជុំ ថេន សមាជិកអតីតយុទ្ធជនកម្ពុជា ប្រភេទពិការ ដែលបានទទួលមរណភាព នៅថ្ងែទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ក្នុងភូមិយោត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ដោយឡែកក្នុងពិធីនេះដែរ ក៏មានការ អញ្ជើញ ចូលរួមពីលោក ម៉េង ហាក់ អភិបាលស្រុក ទឹកផុស, លោកអធិការ នគរបាលស្រុក, លោក មេបញ្ជាការផ្នែកសឹករងស្រុក, លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក ,លោកអនុប្រធាន ស.អ.កស្រុក, លោកមេឃុំ ,លោកមេភូមិ អស់លោក ជាសមាជិកអតីត យុទ្ធជន កម្ពុជាស្រុកទឹកផុស ព្រមទាំង ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនអ្នកផងដែរ។
លោក ថោង ចំរើន បានថ្លែងអោយដឹងថា៖ ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ពីសេសសម្តេច ហ៊ុន សែន ជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលកន្លងមកសម្តេច តែងតែគិតគូរអំពីការលំបាក និងសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារជានិច្ចគ្រប់មូលដ្ឋាន ដោ យសម្តេចបានផ្តាំផ្ញើរថា៖ ពេលបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារមានទុកលំបាកគ្រប់ក្នុងមូលដ្ឋាន សមាគមន៍អតីតយុទ្ធជននៅទីនោះ ត្រូវតែចុះជួយដោះស្រាយអោយបានទាន់ពេលវេលាមិនត្រូវបោះបង់ចោលពួកគាត់ឡើយ។ ព្រោះតែហេតុហើយទើបថ្ងៃនេះ ពេលដឹងថាលោក ជុំ ថេន ទទួលមរណៈភាព ក្រុមការងារសមាគមន៍ ក៏បាននាំយកប្រាក់មរណៈសង្គ្រោះចំនួន៤លានរៀល តាមគោលរបបមកផ្តល់ជូនក្រុមគ្រួសារសពដល់លំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យទានអោយបានសមរម្យនិងទាន់ពេលវេលា។
លោក ថោង ចំរើន ក៏បានអំពាវនាវ ដល់អាជ្ញាធរគ្រប់មូលដ្ឋាន និងសាខាសមាគមន៍អតីតយុទ្ធជនគ្រប់ស្រុកទាំង៨ក្នុងខេត្តផងដែរ ត្រូវតាមដានគ្រប់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានការលំបាក និងមានខ្វះខាតជីវភាព នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវរាយការណ៍អោយបានទាន់ពេលវេលាមកសមា គមន៍អតីតយុទ្ធជនខេត្ត ដើម្បីក្រុមការងារសមាគមន៍អតីតយុទ្ធជនខេត្ត ជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនអោយបានទាន់ពេលវេលា៕4 1