​ទីតាំង​ផលិត​សាប៊ូ​លាងចាន គ្មាន​ច្បាប់​អនុ​ញា​ត្តិ​មួយកន្លែង​ត្រូវបាន​មន្ត្រី​ជំនាញ ឧស្សាហ៍កម្ម និង​សិប្បកម្ម​ចុះ​ធ្វើ​ការផ្អាក​អជីវ​កម្ម​ជា​បណ្តោះអាសន្ន​

0

ខេត្តព្រះសីហនុ៖មន្ត្រីឧស្សាហ៍កម្ម និងសិប្បកម្មខេត្តព្រះសីហនុសហការណ៍ជាមួយ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនែស្នងការដ្ឋាននគបាលខេត្តនៅរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានធ្វើការចុះបង្ក្រាបទីតាំងផលិតសាប៊ូលាងចានមួយកន្លែង នឹងផលិតផលមួយចំនួនផ្សេងទៀត គ្មានការអនុញ្ញាតច្បាប់ លូចលាក់ធ្វើកាផលិតក្នុង លំនៅដ្ឋាន មួយ កន្លែង ស្ថិតនៅក្នុងក្រុមទី៣៣ភូមិ លេខ ៣សង្កាត់លេខ១ក្រុងព្រះសីហនុ រូមនឹង ធ្វើការដកហូត ផលិតផល ផលិតសម្រេចរូចមួយចំនួន យក ទៅរក្សាទុកដោះស្រាយតាមនិតីវីធីនែច្បាប់ ព្រមទាំងធ្វើការបិទទីតាំងផលិតជាបណ្តោះអាសន្ន ផងដែរ។
.លោក ប្រាក់ប្រាកដ ប្រធានមន្ទីរ ឧស្សាហ៏កម្មនឹងសិប្បកម្មខេត្តបានព្រះសីហនុបានប្រាប់ថា មុនឈានដល់ធ្វើការបិទទីតាំងផលិតទឹកសាប៊ូលាងចាន គ្មានច្បាប់ខាងលើ នេះ គឺធ្វើឡើងបន្ទាប់ពីមានព័ត៌មានសម្ងាត់ ទើបលោកបានឲ្យមន្ត្រី ជំនាញចុះពិនិត្យជាក់ស្តែងហើយ សហការជាមួយមន្ត្រី ខេត្ត ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនែស្នងការដ្ឋាននគបាលខេត្ត ចុះ អនុវត្ត ន៍ច្បាប់តែម្តង។
មន្ត្រីជំនាញក្រោយពេលធ្វើការចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរទីតាំងផលិតសាប៊ូលាងចាន ខាងលើនេះ រួចមកបានបញ្ជាក់ឱ្យឃើញថា ទីតាំងនោះ ពិតជាគ្មានការអនុញ្ញាតច្បាប់ប្រាកដ មែន នឹងបានធ្វើការតដក់ ហូតនៅវត្តុតាងដែលជាផលិយផល ផលិតរូចនឹងផលិតផល ផ្សេងៗបានមួយ ចំនួនធំផងដែរនាំយកទៅរក្សាទុក នៅស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ចាត់ការតាមនិតីវិធី។
លោក ប្រាក់ប្រាកដ បានបញ្ជាក់ថា ម្ចាស់ទីតាំងខាងលើមានម្ចាស់ឈ្មោះគួច ឆេង ហ៊ួរ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ ជាអតីតធ្លាប់ធ្វើជាកម្មករក្នុង សិប្ប កម្ម ផលិត សាប៊ូលាងចាន សាប៊ូ លាងបង្គន់នៅទីក្រុងភ្នំពេញ ហើយក្រោម មកក៏បានមក បើក សិប្បកម្មផលិតដោយខ្លូនឯ គ្មានច្បាប់អនុញាត្តិទើបមានបញ្ហារដូចនេះ ។ ហើយនៅ ចំពោះមុខ ជាផ្លូវច្បាប់ លោក ប្រាក់ប្រាកដ បានបញ្ជាក់ថា សិប្បកម្មនេះអាចបើកធ្វើអាជីវកម្មវិញបាន ត្រូវតែ មានច្បាប់អនុញាត្តិត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាមុនសិន បើមិនអញ្ជឹងទេនោះមិនអាច ធ្វើអាជីវកម្ម បាននោះឡើយ ហើយបើរឹងទទឹង នៅតែព្យាមយាមលូចធ្វើអាជីវកម្ម ងាចប្រឈម មុខចំពោះ ផ្លូវច្បាប់គេចមិនផុតនោះទេ៕កោះពស់(រូបភាពទីតាំងនឹងសម្ភារដក់ហូត)
ដូច្នេះ ទើបកម្លាំងសមត្ថកិច្ចនគរបាលយើង បានធ្វើការសហការជាមួយ និងកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបង្ក្រាប និងសម្រេចបិទទីតាំងនេះ ជាបណ្ដោះអាសន្នទៅតាមច្បាប់ (ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម) ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តយកទៅធ្វើការសាកសួរស្រាវជ្រាវ និងអនុវត្តទៅតាមនីតិវិធីច្បាប់បន្ត ៕20160712_153929_resized 20160712_154018_resized 20160712_154955_resized