​ដាំ​ណាំ​ឪឡឹក​ជាង​២០​ហិកតា​នៅក្នុង​ភូមិ​ស្រះកែវ​បាន​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​ ​ប្រជាពលរដ្ឋ​សំណូមពរ​អ្នកលក់​ជី​ជួយ​បញ្ចុះ​ថ្លៃ​ជី​ដាក់​ចំការ​

0

ខេត្តកំពង់ឆ្នាំង៖ លោក ហ៊ុត ច័ន្ទថុល មេភូមិស្រះកែវ ឃុំំមេលំ ស្រុកបរិបូណ៌ បានថ្លែងអោយដឹងនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នេះថា៖ ចំការឪឡឹកជាង២០ហិកតា របស់ប្រជាពលរដ្ឋជាង២០គ្រួសារនៅក្រោមទំនប់២០ឧសភា ក្នុងភូមិស្រះកែវ បានរងការខូតខាត៩០%ដោយសារទឹកភ្លៀងជោកជាំ ដែលការខូចខាតនេះមានទឹកប្រាក់ប្រមាណជាង៣០លានរៀល ។ ប្រជាពលរដ្ឋស្នើសុំក្រុមហ៊ុននាំចូលជីជួយបញ្ចុះតម្លៃជីអោយបានទាប និងសំណូមពរដល់ប្រមុខរាជរដ្ឋភិបាល ជួយបន្ធូបន្ថយថ្លៃពន្ធជីនាំចូលផងដើម្បីអោយអ្នកចំការមានលទ្ធភាពធ្វើចំការទទួលបានផលល្អ។
លោក តុប ផន អាយុ៥៤ឆ្នាំ ជាអ្នកដាំឪឡឹកនៅក្នុងភូមិស្រះកែវ កំពុងផ្ទុកផ្លែឪឡឹកក្នុងចំការរបស់គាត់ ដឹកយកទៅបោះលក់អោយម៉ូយបាននិយាយអោយដឹងថា៖ ការដាំដុះដំណាំឪឡឹកក្នុង១ហិកតា ត្រូវចំណាយដើមទុនពី១លានកន្លះ ទៅ២លានរៀល ការចំណាយខ្លាំងជាងគេគឺត្រូវចំណាយទៅលើជីដាក់ចំការ ដែលជីត្រីកោនធម្មជាតិក្នុង១បាវថ្លៃ១៦ម៉ឺនរៀល និងក្នុង១ហិកតា ត្រូវចំណាយជីពី៨ទៅ១០បាវ។
ដោយឡែកនៅដើមដៃឪឡឹក១គោយន្តមានចំនួនពី៣០០ទៅ៤០០ផ្លែ គាត់បេះលក់បានថ្លៃពី៣២ម៉ឺន ទៅ៣៥ម៉ឺនរៀល ប៉ុន្តែពេលនេះឪឡឹកសំបូរ ក្នុង១គោយន្តលក់បានតែ១៣ម៉ឺនរៀលប៉ុណ្ណោះ។
ចំណែកលោក ឈុន សុខគីម ជាអ្នកដាំឪឡឹកម្នាក់ទៀតបាននិយាយអោយដឹងថា៖ ក្នុងពេលនោះ
ឪឡឹកនៅក្នុងចំការរបស់គាត់ជាង២ហិកតាជិត២ហិកតាបានខូចខាតអស់ទៅហើយ ដោយសារគ្រោះធម្ម
ជាតិភ្លៀងធ្លាក់ជោកជាំពេល ធ្វើអោយដើមឪឡឹក និងផ្លែឪឡឹករលួយខូចអស់។ ប្រសិនបើឪឡឹកមិនរលួ យខូច គឺក្នុង១ហិកតាគាត់ ក៏ដូចជាអ្នកដាំឪឡឹកទាំងអស់ អាចប្រមូលផលលក់បានពី៤លានទៅ៦លានរៀល។ នៅមុនពេលភ្លៀងជោកជាំនេះ អ្នកចំការខ្លះក៏បានម៉ៅផ្លែឪឡឹកក្នុងចំការលក់អោយអ្នកភ្នំពេញបានមួយសារ គឺក្នុង១ហិកតាម៉ៅបាន៣៨០ម៉ឺនរៀល ហើយអ្នកទិញកក់បាន៣លានរៀល ក្រោយមកពេលចំការឪឡឹកលិច អ្នកម៉ៅឪឡឹកក៏ឈប់មកបេះឪឡឹក ចំណែកលុយដែលនៅខ្វះក៏គេមិនអោយ ដែ
លអ្នកខ្លះក៏កើតរឿងប្តឹងផ្តល់គ្នា។
លោក ឈុន សុខគីម បានបន្តថា៖ ប្រជាពលរដ្ឋជាអ្នកដាំដុះឪឡឹកសំណូមពរ ដល់ក្រុមហ៊ុននាំចូលជួយបញ្ចុះថ្លៃជីគ្រប់ប្រភេទអោយបានទាបបន្តិចផង ជាពិសេសសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលជួយបន្ធូរបន្ថយថ្លៃពន្ធនាំចូលជីអោយទាបផង ដើម្បីអោយអ្នកចំការមានលទ្ធភាពដាំដុះឪឡឹក ក៏ដូចជាដំណាំគ្រប់ប្រភេទអោយទទួលបានផលល្អ និងយកទៅអាចលក់នៅក្នុងទីផ្សារបានថ្លៃសមរម្យដើម្បីដោះស្រាយជីវភាពអោយបានធូរធា៕DSC09885 DSC09879 DSC09869