ឧត្តរមានជ័យ៖ បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន ចោលកូនតូចៗ២នាក់ បន្ទាប់ពីអស់សង្ឃឹមក្នុងជីវិតដោយគ្មានសមត្ថភាពរកសុីចិញ្ចឹមគ្រួសារបាន។បុរសគិតខ្លីខាងលើ ឈ្មោះ សុំ កប ភេទប្រុស អាយុ២៣ឆ្នាំ បានចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដោយយកខ្សែរគោចងទៅនិងមរដំបូលផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិនិងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។បើតាមសម្តីរបស់ស្ត្រីឈ្មោះ តុន ចាន់ឌី អាយុ២០ឆ្នាំ ត្រូវជាប្រពន្ធបានអោយដឹងថា ពួកគាត់បានរៀបការជាមួយគ្នា៦ឆ្នាំហើយ និងមានកូន២នាក់ ដោយកូនប្រុសបង អាយុ២ឆ្នាំនិងកូនប្អូនអាយុ៦ខែ ហើយការឈានដល់ថ្នាក់ចងកនេះគឺមិនមានបញ្ហារអ្វីនោះទេ រហូតដល់ថ្ងៃកើតហេតុក៏ស្រាបតែឃើញចងកតែម្តង។តាមលោកពូ ហែម សារឿន អាយុ៤៧ឆ្នាំ អ្នកមី ម៉ានិមល អាយុ៤០ឆ្នាំ ត្រូវជាឪពុកម្តាយសពបានអោយដឹងថា តាំងពីពួកកូនៗបានគ្នាជាប្តីប្រពន្ធជនរងគ្រោះធ្លាប់បានប្រើប្រាស់គ្រឿងញៀនក្នុងខណះពេលឡើងទៅទឹកដីថៃស្ពាយឈើក្រញូង រហូតដល់ជិតមួយឆ្នាំមុនពេលចងកសម្លាប់ខ្លួន ជនរងគ្រោះមិនបានទៅទេ ដោយមានសតិមិនប្រក្រតីដោយសារដាច់ជាតិថ្នាំញៀន តាំងពីមានសតិមិនសូវប្រក្រតីមកជនរងគ្រោះមិនបានជួយរកលុយផ្គត់ផ្គង់ចិញ្ចឹមកូនៗនិងប្រពន្ធ មិនត្រឹមតែមិនជួយប្រពន្ធកូនថែមទាំងវាយកំទេចទ្រព្យក្នុងផ្ទះ នៅសល់តែសំបកផ្ទះដោយមានដំបូលធ្ើុះធ្លាយ ភ្លៀងមកគ្មានកន្លែងជ្រកនោះទេ គឺនាំគ្នាដេកនៅតែនិងចង្ក្រានបាយប៉ុណ្ណោះ៕