ជនជាតិ​ចិន​បើករថយន្ត​ឡង់​គ្រីស័រ​ស៊េរី​ទំនើប​ទៅ​គៀ​រ៉ឺម៉ក​ម៉ូតូ​កង់​៣​គាប​ជាប់​គ្នា​ទៅ​មុខ​លែងរួច សំ​ណា​ល្អ​គ្មាន​អ្នករងរបួស​

​ភ្នំពេញ ៖  រថយន្ត​ឡង់​គ្រីស័រ​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើក​ទៅ​គៀ​រ៉ឺម៉ក​ម៉ូតូ​កង់​៣​មួយ​គ្រឿង​បើក​កបរ​ដោយ​បុរស​ម្នាក់ បណ្តាល​ឱ្យ​គាប​ជាប់​ទៅ​មុខ​លែងរួច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​

ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេលា តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​លោក ស៊ិន សុវណ្ណ នាយរង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរជើងគោក​ខណ្ឌ​សែន​សុខ បានអោយដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ឡង់​គ្រីស័រ​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-8778 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅបុក​គា​ជាមួយ​និង​រ៉ឺម៉ក​ម៉ូតូ​កង់​៣ ពណ៌​ក្រហម​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តា​យ​ឱ្យ​រថយន្ត​ធ្លាក់​កាង​ខាងមុខ​គាប​ជាប់​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ទៅមុខ​លែងរួច តែ​សំណាងល្អ​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ខាងលើ​បាន​លោត​ចេញ​ពី​ម៉ូតូ​ទាន់​ទើប​មិន​មាន​រងរបួស​។​
​ក្រោយពេល​កើតហេតុ​ភាគី​ខាង​រ៉ឺម៉ូ​តូ​ម៉ូតូ​កង់​៣​និង​ម្ចាស់​រថយន្ត​បាន​ព្រមព្រៀង​គ្នា​ដោយ​យក​រថយន្ត​និង​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ខាងលើ​ដែល​រង​ការខូចខាត​ទៅ​ជួសជុល​រៀងៗ​ខ្លួន​៕

1 2 3