ដោយ យក្ខឡោម
ខេត្តរតនគិរី៖ ក្មេងកំព្រា៣នាក់បងប្អូនដែលម្តាយបានស្លាប់ កាលពី៤-៥ខែមុន ក្រោយមកឪពុកក៏បានស្លាប់ដោយមានជំងឺ រហូតដល់ហើមធំក្លិនស្អុយក្នុងខ្ទម ស្ថិតនៅភូមិប៉ក់ញៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានជួបនឹងអ្នកមានសណ្តានចិត្ត គុណធម៌ យកទៅបីបាច់ថែរក្សា ដើម្បីឲ្យពួកគេទទួលបានការរៀនសូត្រ។ កាលពីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៦នេះតាមប្រភពព័ត៌មានពីរសមត្តកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា លោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះទៅកាន់ស្រុកអូរយ៉ាដាវ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធជីវិតក្មេងកំព្រាទាំង៣នាក់ ក្នុងនោះលោកបានយកពួកគេមកចិញ្ចឹមឲ្យបានរៀនសូត្រ និងមានអនាគតភ្លឺស្វាង៕