ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើដំណើរដោយថ្មើរជើងបានធ្វើសកម្មភាពឆក់ ទូរសព្ទ័ដៃមួយគ្រឿងពីជនបរទេសដែលកំពុងដើរនៅតាមផ្លូវ ប៉ុន្តែមិនបានម្រេចទេដោយសារជនរងគ្រោះនិងមិតភក្តិជនរង គ្រោះរត់ដេញតាមរហូតដល់មុខផ្សារកណ្តាលក៏ត្រូវបានប្រជាពល រដ្ឋព័ទ្ធចាប់បាននិងស្វា
គមន៏ម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រម ខ្លួន ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី ២៧ ឧសភា ២០១៤ នៅចំណុចមុខផ្ទះលេខ ៣៧ ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជនជាតិឥណ្ឌាដើរតាមផ្លូវមាត់ទន្លេ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ត្រូវបានចោរម្នាក់ដើរមកឆក់ទូរស័ព្ទដៃពីជនរងគ្រោះរួច រត់គេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះនិងមិត្តភក្តិជនរងគ្រោះនាំគ្នា រត់ដេញតាមរហូតដល់មុខផ្សារកណ្តាលទើបបង្កឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បានហើយស្វាគមន៏ ម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រមខ្លួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនខ្លួនជន សង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលដើម្បីសាកសួររួច បញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំ ណុំរឿងទៅតាមផ្លូវច្បាប់ ៕