សិក្ខាសាលា​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​

0

ដោយ យក្ខឡោម

ខេត្តរតនគីរីៈ ដើម្បីបង្កើនយន្តការណ៍ នៃការប្រមូលពន្ធគ្រប់ប្រភេទជូនរដ្ឋ នាយកដ្ឋានពន្ធដា បានបើកវគ្គសិក្ខាសាលា ផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្ត ការប្រមូលពន្ធប្រថាប់ត្រា ជូនដល់សមាជិ សមាជិការ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅphoto_2016-07-14_14-53-24ភោជនីយដ្ឋាន រតនៈលីណា មានបើកអង្គពិធីសិក្ខាសាលាមួយ ស្ដីពីការអនុវត្ត ការប្រមូលពន្ធប្រថាប់ត្រា ក្រោមអធិបតីភាព លោក លី វិន អភិបាលរងខេត្តរតនគីរី ព្រមទាំងមានការចូលរួម ពីលោក លោកស្រី សមាជិ សមាជិកា ព្រមទាំងមន្ត្រីពន្ធដាក្នុងខេត្ត ក្រោមការរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដា សហការជាមួយរដ្ឋបាលសាលាខេត្តរតនគីរី ។
ចំណាប់អារម្មនៃកិច្ចបើកវគ្គសិក្ខាសាលានេះ លោក លី វិន អភិបាលរងខេត្ត បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការសំដៅជំរុញ អោយមានការគាំទ្រ និងពង្រឹងកិច្ចសហការណ៍ អោយកាន់តែជិតស្និទ្ធថែមទៀត រវាងអាជ្ញាធរដែនដី មន្ទីរដែនដីរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដើម្បីបង្កើនការប្រមូលពន្ធជូនរដ្ឋ។
លោក ទុយ ស៊ីវិល ប្រធានសាខាពន្ធដា ខេត្តរតនគីរី បានលើកឡើងថា កន្លងមកបញ្ហាប្រមូលពន្ធប្រថាប់ត្រា មានការប្រឈមយ៉ាងខ្លាំងទៅនិងការផ្ទេរសិទ្ធអចលនទ្រព្យ នេះដោយសារការផ្សព្វផ្សាយនូវបទបញ្ញាត្តិ ស្ដីពីសារពើពន្ធ និងលិខិបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធមិនទាន់បានផ្សព្វផ្សាយទូលំទូលាយ ដូច្នេះការអនុវត្តប្រមូលពន្ធនៅមានការខ្វះចន្លោះហោង។ លោកថា សិក្ខាសាលាថ្ងៃនេះ និងផ្ដល់នូវការយល់ដឹងថ្មីៗ បន្ថែមទៀត ក្នុងការអនុវត្តបទបញ្ញាត លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនិងការប្រមូលពន្ធទាំងអស់នានា កាត់បន្ថយបញ្ហាប្រឈមនាពេលកន្លងមក សំដៅបង្កើនយន្តការ ក្នុងការប្រមូលពន្ធ របស់សាខាពន្ធដាខេត្តរតនគីរី និងផ្ដល់ភាពងាយស្រួល ក្នុងការបង់សេវាពន្ធសាធារណៈជូនដល់ប្រជាពលរដ្ឋផងដែរ។
សិក្ខាសាលានេះ ប្រព្រិត្តទៅកន្លះថ្ងៃ បានបញ្ចប់នៅវេលាម៉ោង ១២.៣០នាទី ថ្ងៃត្រង់ ៕ photo_2016-07-14_14-53-36 photo_2016-07-14_14-53-48 photo_2016-07-14_14-53-29