ប្រជាពលរដ្ឋ​ចំនួន​៨​នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​៤៤​គ្រូ​សា​ត្រូវ​សាលាដំបូង​ចេញ​ដីកា​កោះហៅ​ធ្វើការ​ត​បំភ្លឺ​ពាក់​ព​ន្ធ័​បណ្តឹង​របស់​អ្នកមាន​លុយ​មានអំណាច​ម្នា​ក់នៅ​ទីក្រុង​ភ្នំពេញ​

0

ខេត្តព្រះសីហនុ៖មនុស្សចំនួន៨នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន៤៤គ្រូសារ រងគ្រោះរស់ ក្នុង ភូមិពូធឿង ឃុំបិត ត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែល ជាប់ពាក់ ពន្ធ័ ប្តឹងតវ៉ារឿងដីធ្លី ជាមួយ អ្នកមាន លុយមានអំណាចម្នាក់នៅទីក្រុងភ្នំពេញនោះ នៅព្រឹកថ្ងៃទិ១៤ខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវបាន សាលាដំបូងខេត្តព្រះសីហនុ ចេញដីការ កោះហៅឲ្យចូលបំភ្លឺ ដើម្បីស្វែងរកការពិត។
លោក ម៉ាក គុណ ថាវ៉ាន អាយុ ៤៨ឆ្នាំ ជាជនរងគ្រោះម្នាក់ នៅក្នុងចំណោមជនរង គ្រោះ ចំនូន ៨នាក់ដែលត្រូវសាលាដំបូងខេត្តព្រះសីហនុ ចេញដីការកោះហៅ ឲ្យចូលបំភ្លឺនោះ ក្រោយពីរ ចេញ ពីរបញ្ចប់ការសាកសួរ របស់មន្ត្រីសាលាដំបូង រូច លោក បានធ្វើការបញ្ជាក់ថា សាលាដំបូង ហៅ ពូក គាត់មកឆ្លើយបំភ្លឺនាព្រឹកនេះ គឺចង់ឲ្យដឹងនៅការពិតជាក់លាក់ពីការគ្រប់គ្រង់នឹងការកាប់ដី ទំនាស់ ខាងលើ ។នៅចំពោះបញ្ហរនេះ លោក ម៉ាក គុណ ថាវ៉ាន បានធ្វើការបញ្ជាក់ថា វាមិនមែន ជារឿងពិបាក់ឆ្លើយជាមួយតុលាការនោះទេពីព្រោះ ពួកគាត់ជាប្រពលរដ្ឋ ម្ចាស់ដីពិតប្រាកដ ដែល បានកាន់កាប់រស់នៅ ជាង៣០ឆ្នាំមកហើយ នឹងព្រមទាំងមានការទទូល ស្គាល់ពីរអាជ្ញារមួលដ្ឋានត្រឹមត្រូវ តាមផ្លូវ ច្បាប់ ផងដែរ ដូចនេះ ភាគឺ ដែលមានបណ្ណ័កម្មសិទ្ធិ ចំនួន២០បណ្ណ័ នឹងបានប្តឹងចោទថាពូកគាត់ ចំនួន៤៤គ្រូសារថា រស់នៅលើដីកម្មសិទ្ធិរបស់គេនោះ សូមឲ្យធ្វើការបង្ហាញ ឲ្យច្បាប់លាស់មក ថាតើដី ដែល បានកសាងបណ្ណ័ទាំងអស់ខាងលើនេះ បានមកពីរណា ឬទិញពីនាក់ណា សួមឲ្យ អ្នកទាំង នោះចូលខ្លូន មក ដើម្បីធ្វើការតតាំង ជាមួយគ្នាចំពោះផ្លូវច្បាប់ ពីព្រោះពួកគាត់ជាម្ចាស់ដីពិតប្រាកដ មិន បានលក់ដី ឲ្យភាគីទំនាស់ទាំងនោះទេ។ជាមួយគ្នានេះក្រុមប្រជាពណលរដ្ឋបានសូមអំពាវនាវ ទៅដល់ប្រពន្ធ័ សាលដំបូងខេត្ត មេត្តា រកយុតិ្តធម៏ដល់ពូកគាត់ផង ។
.គួរបញ្ជាក់ផងដែថា ក្នុងរឿងទំនាស់ដីធ្លីនេះ ប្រជាពលរដ្ឋក៏មានដាក់ពាក្យបណ្តឹ ងមនុស្សចំនូន២នាក់ផងដែរ គឺទី១លោក ឌី ឌុំ ដែលពលរដ្ឋសង្សយ័ថាជាក្រុមប្រឹក្សានឹងទី២ឈ្មោះ ប៉ុក ប៉ាន់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដោយចោទពីបទ គម្រាម កំហែងនិង ហឹង្សា ទៅ លើ អ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរឹតនិងបទ រំលោភលើកម្មសិទ្ធឯកជន ។ ដោយបណ្តឹងនោះបានដាក់ដល់សាលាដំបូងខេត្ត ព្រះសីហនុ តាំងពីថ្ងៃ ទី៣០ខែមិថុនាឆ្នាំ២០១៦ ។
ក្នុងខ្លឹមសារនែពាក្យបណ្តឹងបានបញ្ជាក់ថា អ្នកទាំងពីរខាងលើ បាន ឃុបឃិត ជាមួយអាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធមួយចំនួនចូលទៅគម្រាមកំហែងប្រជាពលរដ្ឋ ដោយមានការបណ្តេញចេញ មិនឲ្យរស់នៅលើដីចំនួន៣លើក ៕កោះពស់(រួបភាពប្រជាពលរដ្ឋចូលបំភ្លឺនៅសាលាដំបូង)20160714_113130_resized 20160714_113827_resized