ដោយព្រំ សុខា
សៀមរាប៖ ក្មេងស្ទាវស្រវឹងស្រាជោគជាំជិះម៉ូតូស្របទឹសគ្នាបរបុកគ្នាចំពីក្រោយពេញទំហឹងបណ្តាកឲ្យគ្រោះថ្នាក់ទាំងសង្ខាងហេតុការណ៏នេះបានកេីតមានឡើងកាលពីថ្ងៃទី14កាក្កដាឆ្នាំ2016 វេលាម៉ោង5;30នាទីល្ងាចនៅចំណុចភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ជនបង្ករឈ្មោះឃន់ ខែច ភេទប្រុស អាយុ24ឆ្នាំមានទីលំនៅ ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប ជិះម៉ូតូហុងដាទ្រីមពណ៌ខ្មៅគ្មានផ្លាកលេខ។
ជនរងគ្រោះឈ្មោះយ៉ុន យីមភេទប្រុសអាយុ18ឆ្នាំមានទីលំនៅភូមិខ្វាវឃុំជាមួយគ្នា ជិះម៉ូតូហុងដាទ្រីមពណ៌ខ្មៅសេរី2014ពាក់ផ្លាកលេខសៀមរាប1w0937បើកបរមកពីទឹសខាងត្បូងទៅទឹសខសងជីេងស្របទឹសគ្នា់មកដល់ពាក់កណ្តាលភូមិព្រះធាតុ ស្រាប់តែឈ្មោះឃន់ ខែចបើកបរក្នុងរបឿនលឿនទៅបុកចំពីក្រោយម៉ូតូឈ្មោះយ៉ុន យីមបណ្តាលឲ្យគ្រោះថ្នាក់ទាំងសង្ខាង ត្រូវបានប្រជាពលរដ្ឋជិតខាងជួយសង្គ្រោះ នឹង ទូរស័ព្ទហៅបងប្អូនឲ្យមកយកទៅមណ្ឌល់សុក្ខភាពឃុំខ្វាវជួយសង្គ្រោះបន្ទាន់។
លោកគួន វិសេសនាយរងប៉ុស្តិនគរបាលរដ្ឋបាលឃុំខ្វាវបានប្រាប់អ្នកពតិមានយេីងថា៖ម៉ូតូជនបង្ករត្រូវឈ្មោះស្នានៅភូមិស្រោងឃុំខ្វាវត្រូវជាសាច់ញាត្តិជនបង្ករយកម៉ូតូជនបង្ករជិះទៅបាត់មុនសមត្ថកិច្ចទៅដល់ រហូតមកដល់ម៉ោង09ព្រឹកថ្ងៃទី15កាក្កដាឆ្នាំ2016នេះក៏ពុំទាន់ឃើញយកម៉ូតូមកប្រគល់ជូនសមត្ថកិច្ចដើម្បីបីធ្វេីការដោះស្រាយ មិនដឹងជាលោកសំអាងលេីអ្វី។ ពេលនេះមានតែម៉ូតូជនរង្គ្រោះដែលបានយកមករក្សាទុកនៅប៉ុស្តិប៉ូលិស្តិ៕